ភ្នំពញ ៖ ករណីអគ្គិភ័យដែលឆាបឆេះ អគារមន្ទីរសម្រាកព្យាបាល និងសម្ភព ឈាង សេង មួយកន្លែង កាលពីនៅវេលាម៉ោង ១៤និង៣០នាទីរសៀល ថៃ្ង ចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចផ្ទះលេខ៣ ផ្លូវបេតុង ក្រុម៩ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដែលមាន ម្ចាស់ឈ្មោះ កិត អរ៉ាឌី ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ
មូលហេតុ ដែលឆេះបណ្ដាលមកពីផ្សារដែកធ្លាក់កម្ទេចធូបឆេះបង្កជាអគ្គិភ័យប្រភេទសំណង់ ផ្ទះល្វែង ( ទំហំ ៨ម៉ែត្រគុណ ១៦ម៉ែត្រ )។ ខូចខាតសម្ភារៈមួយចំនួនឆេះបន្ទប់ (ទំហំ ៤ម៉ែត្រគុណ៤ម៉ែត្រ ) ខូចខាតសម្ភារៈដូចជាគ្រែ ចំនួន១, សាឡុងចំនួន១, ទូរខោអាវចំនួន១, អាសនៈចំនួន១ ក្នុងហេតុការណ៍នេះ ពុំបណ្តាលឲ្យឆេះរាលដាល់ដល់ផ្ទះអ្នកក្បែរខាងឡើយ ។
សូមបញ្ជាក់ថា អគ្គីភ័យដែលឆេះនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ និងប្រើប្រាស់រថយន្តការិយាល័យ អគ្គិភ័យចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង១២ម៉ែត្រគូប និងពន្លត់ចប់ រួចរាល់ជាស្ថាពរ នៅវេលាម៉ោង ១៥និង២៥ នាទីរសៀល នាថ្ងៃខែឆ្នាំដដែល៕ រក្សាសិទ្ធិដោយ៖ សារឿន+សាម



















