ភ្នំពេញ៖ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៨ មីនា ឆ្នាំ២០២១ ស្ត្រីម្នាក់វ័យប្រហែល៣០ឆ្នាំជាង ត្រូវបានគេវាយដំ និងចាប់បោកក្បាល និងឥដ្ឋការ៉ូ បណ្តាលឲ្យរងរបួសធ្ងន់សន្លប់ស្ដូក ត្រូវបានបញ្ជូនទៅពេទ្យភ្លាមៗ នៅទីតាំងកើតហេតុ ស្ថិតនៅសួនច្បារហាត់ប្រាណ មាត់ទន្លេ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពី ប្រជាពលរដ្ឋ បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ ស្ត្រីជនបង្ក ជាអ្នកលក់ទឹកភេសជ្ជៈ តាមដងផ្លូវ សួនសាធារណៈ មាត់ទន្លេបានបាត់លុយ១០ដុល្លារ រួចបានចោទប្រកាន់ទៅលើស្ត្រីរងគ្រោះ ដែលឈរក្បែរខ្លួន ថាជាអ្នកលួចលុយរបស់ខ្លួន ក្រោយមកក៏មានការប្រកែកគ្នាទៅវិញទៅមក រហូតស្ត្រីបង្ករវាយ ស្ត្រីរងគ្រោះ ចាប់ក្បាលទាញបោក ផ្ទប់និងឥដ្ឋសួនច្បារ បណ្តាលឲ្យដេកសន្លប់ភ្លាមៗ រួចស្ត្រីជនបង្កររត់គេចខ្លួន បន្សល់ត្រឹមរទេះលក់ទឹកនៅកន្លែងកើតហេតុ ។
គួរបញ្ជាក់ផងដែរថា៖ ស្ត្រីជនបង្ករ ធ្លាប់មានប្រវត្តិ វាយដំហិង្សារ មិនតិចដងទេ នៅតំបន់ទីតាំងខាងលើនេះ ហាក់បីដូចមិនញញើត គណៈបញ្ជារការឯកភពខណ្ឌ ឬសមត្ថកិច្ចនោះទេ។
ក្រោយកើតហេតុ រទេះលក់ទឹកនិងភេសជ្ជៈជនបង្កត្រូវត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្ដាល១ ប្រគល់ជូនគណៈបញ្ជាការឯកភាពខណ្ឌយកទៅរក្សាទុក រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនិងទទួលកទៅវិញ៕ រក្សាសិទ្ធិដោយ៖ សារឿន








