Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យអុំទូក​ឆ្នាំនេះ នឹងមាន​មនុស្ស​មក​កម្សាន្ត​ប្រមាណ​៣​លាន​នាក់ អាជ្ញាធរ​រាជធានី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ទុកដាក់​សំរាម​ក្នុង​ធុង​

spot_img

ភ្នំពេញ​៖ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​រំពឹងថា នឹងមាន​មនុស្ស​ប្រមាណ​៣​លាន​នាក់ ចូលរួម​សប្បាយរីករាយ ហើយ​បញ្ហា​ដែល​ប្រឈម​ខ្លាំង​គឺ​បញ្ហា​ការ​ចោល​សម្រាម​មិនមាន​សណ្តាប់ធ្នាប់​ដូច្នេះ ក្នុងនាម​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​បោះ​សំរាម​តាម​ដងផ្លូវ និង​តាម​លើ​សួនច្បារ ដោយ​ក្រុមការងារ​សាលា​រាជធានី​ភ្នំពេញ បានរៀបចំ​ក​ញ្ចេ​ចំនួន​១០០០ និង​ធុងសំរាម​ចំនួន​១០០០ ដើម្បី​ឲ្យ​បងប្អូន​បោះ​សំរាម​ចូលក្នុង​ធុង​ទាំងនេះ ។​

​នេះ​បើតាម​ការបញ្ជាក់​អោយដឹងពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​ចំនួន​ពីរ​ឆ្លង​ទន្លេសាប កាលពី​រសៀល​ថ្ងៃទី​២២ ខែតុលា​ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ឃ្លាំង​សាំង ផ្លូវជាតិ​លេខ​៥ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ពាក់ព័ន្ធ​នឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ សាលា​រាជធានី​ភ្នំពេញ បានរៀបចំ​និង​ត្រៀមលក្ខណៈ​រយៈ​មួយខែ​មកហើយ ដើម្បី​រៀបចំ​ការកែលម្អ​សួនច្បារ ការតុបតែង​ភ្លើង ការ​ទុកដាក់​បង្គន់​អនាម័យ ត្រៀម​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​ពី​បណ្តា​ខេត្ត​ទាំង​២៤​ដែល​អញ្ជើញ​មក​ចូលរួម​ទស្សនា​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ។​

​លោក​អភិបាល​រាជធានី ក៏បាន​មានប្រសាសន៍​រំលឹក​វិញ​ផងដែរ​ថា បុណ្យ​របស់​ខ្មែរ​យើង​មាន​ច្រើន ឯ​មនុស្ស​ចូល​ទីក្រុង គឺ​ព្រះ​រាជពិធី​បុណ្យអុំទូក​នេះឯង ហើយ​ពិធីបុណ្យ​ធំៗ​ផ្សេងទៀត មនុស្ស​បាន​ចាក​ចេញពី​ទីក្រុង ទៅ​ស្រុកកំណើត ទៅតាម​បណ្តា​ខេត្ត ឬ​តាម​រមណីយដ្ឋាន​នានា ។ លោក​បាន​បញ្ជាក់ថា ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​រំពឹងថា​នឹងមាន​មនុស្ស​ប្រមាណ​៣​លាន​នាក់​ចូលរួម​សប្បាយរីករាយ​ក្នុង​ពិធី​នេះ ។ រាជធានី​ភ្នំពេញ មិន​ព្រងើយកន្តើយ ជុំវិញ​បញ្ហា​នេះ​ទេ គឺ​បាន​គិតគូរ​យ៉ាង​ដិតដល់​ជាពិសេស​តាម​ដង​ទន្លេ តិ​រវិ​ថី មានការ​តុបតែង​ភ្លើងពណ៌ ក៏ប៉ុន្តែ​ក៏​មិនទាន់បាន​ល្អជា​ស្ថាពរ​នៅឡើយ ប្រហែលជា​ប្រមាណ​ជា​៨០​ភាគរយ​ហើយ នៅតាម​ដងផ្លូវ​ព្រះ​នរោត្តម ជាដើម​។​

​លោក​អភិបាល​បាន​បញ្ជាក់ថា បញ្ហាសំខាន់​បំផុត​នោះ​គឺ​កិច្ច​ការការពារ​ឲ្យ​មាន​សុវត្ថិភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មកពី​បណ្តា​ខេត្ត ទាំង​ផ្លូវ​ងងឹត ជាដើម និង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្រុមការងារ​បានរៀបចំ​រួចហើយ រួមទាំង​អគ្គស្នងការ​នគរបាល និង​ថ្នាក់ជាតិ ហើយ​ក្រុមការងារ​នឹង​ប្រជុំ​សម្រេច​មួយ​ដើម្បី​ដាក់​ផែនការ​ជាក់លាក់ នៅ​កៀក​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​នេះ​តែម្តង​។​

​លោក​បន្តថា រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​រៀបចំ​បង្គន់​អនាម័យ ចំនួន​៤៦៦​បង្គន់ សម្រាប់​ទទួល​ស្វាគមន៍​បងប្អូន​ប្រជាពលរដ្ឋ ពីព្រោះថា​បងប្អូន​មកលេង​កម្សាន្ត និង​ពិសា​អាហារ ដូច្នេះ​បងប្អូន​ពិតជា​ត្រូវការ​បង្គន់​អនាម័យ​ជា​ចាំបាច់ ហើយ​ដើម្បី​កុំ​ឲ្យ​ពួកគាត់​បត់ជើង​ផ្តេសផ្តាស់ ទាល់តែ​យើង​មាន​កន្លែង​សម្រាប់​ទទួល​ពួកគាត់​។​

​លោក​ឃួ​ង ស្រេង ក៏បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ផងដែរ​ថា ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ មកពី​បណ្តា​ខេត្ត​មក​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បញ្ហា​ប្រឈម​គឺ​ការ​ចោល​សំរាម លោ​កថា​មនុស្ស​ជា​អ្នកបង្កើត​សំរាម ដូច្នេះ​មនុស្ស​ទាំងអស់គ្នា​ត្រូវ​ជួយ​គ្នា សុំ​កុំ​បោះ​សំរាម​តាម​ដងផ្លូវ និង​តាម​លើ​សួនច្បារ ដោយ​ក្រុមការងារ​សាលា​រាជធានី​ភ្នំពេញ បានរៀបចំ​ក​ញ្ចេ​ចំនួន​១០០០ និង​ធុងសំរាម​ចំនួន​១០០០ ដើម្បី​ឲ្យ​បងប្អូន​បោះ​សំរាម​ចូលក្នុង​ធុង​នេះ ហើយ​មាន​កម្មករ​ប្រមូល​សំរាម​ចំនួន​៦៧០​នាក់ ដើម្បី​រៀបចំ​ប្រមូល​សំរាម​ក្នុង​ពិធីបុណ្យ​ចំ​ភ្លាមៗ​ជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​យើង​មិន​សង្ឃឹមថា​បាន​ជោគជ័យ​១០០​ភាគរយ​ដែរ នៅពេលដែល​គ្មាន​ការចូលរួម​ពី​សំណាក់​អ្នក​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​អុំទូក​នេះ ។​

ប្រសិនបើ​អ្នក​មក​ចូលរួម​ពិធីបុណ្យ​ទាំងអស់ បាន​ចូលរួម​ទាំងអស់គ្នា យើង​សង្ឃឹមថានឹង​បាន​ជោគជ័យ​នៅ​ក្នុងការ​ទុកដាក់​សំរាម និង​ប្រមូល​សំរាម ។ បានន័យថា ជោគជ័យ​របស់​រាជធានី​ភ្នំពេញ ទាល់តែ​បងប្អូន​យើងទាំងអស់គ្នា ទាំង​អ្នក​មកពី​បណ្តា​ខេត្ត រាជធានី ត្រូវ​រួមគ្នា ធ្វើយ៉ាងណា​ឲ្យ​ទីក្រុង​យើង​ស្អាត មាន​សុខុមាលភាព​ល្អប្រសើរ​៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×