Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូ​វីដ​ឆ្លង​ដល់​នគរបាល និង​សិល្បៈ , សម្តេច​តេ​ជោ​សែន បញ្ជា​ឱ្យ​ស្ថាប័នរដ្ឋ​និង​ក្រុមហ៊ុន កាត់បន្ថយ​ធ្វើការ​នៅក្នុង​កន្លែង ហើយ​មក​ធ្វើការ​តាម​ផ្ទះ​

​ភ្នំពេញ​៖ បើតាម​សម្តេច​ហ៊ុន សែន ក្នុងស្ថានភាព​បែបនេះ សម្ដេច​បានចេញ​បញ្ជា​ឱ្យ​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល និង​ស្ថាប័ន​នីតិប្បញ្ញត្តិ កាត់បន្ថយ​ធ្វើការ​នៅក្នុង​កន្លែង ហើយ​មក​ធ្វើការ​តាម​ផ្ទះ ដោយ​តម្រូវឱ្យ​មនុស្ស​នៅ​ប្រចាំការ​បាន​ហើយ ។ ស្ថានភាព​បែបនេះ ពិតជា​អាក្រក់​ដោយសារ​ការឆ្លង​បាន​ដល់​នគរបាល សិល្បករ សិល្បការិនី​ផងដែរ​។​

​នៅក្នុង​ប្រទេស​កម្ពុ​ជានា​ថ្ងៃទី ៨ មីនា ឆ្នាំ ២០២១​នេះ បានបញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​- ១៩ ថ្មី​ចំនួន​៤៩​នាក់​បន្ថែមទៀត ដែលជា​ករណី​វិជ្ជមាន​ពាក់ព័ន្ធ​ក្នុង​«​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​»​។​ចំនួន​នេះ គឺ​គិតតែ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តព្រៃវែង និង​ផ្នែក​ខ្លះ​នៃ​ខេត្តកណ្តាល​។​នេះ​បើតាម​សម្តេច ហ៊ុន សែន ថ្លែង​សារ​ពិសេស​ជូន​ប្រជាពលរដ្ឋ​នៅ​យប់​ថ្ងៃទី ៨ មីនា ឆ្នាំ​២០២១​នេះ​។​

​ចំណែក​វិស័យ​ឯកជន​វិញ សម្តេច​ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​កាត់បន្ថយ​បុគ្គលិក និង​ធ្វើ​ការប្តូរ​គ្នា ដើម្បី​កាត់បន្ថយ​មនុស្ស​ច្រើន​នៅតាម​ផ្លូវ ហើយ​សម្តេច​ក៏បាន​ស្នើឱ្យ​មាតាបិតា​ទាំងអស់​ត្រូវ​ហាម​កូនៗ​កុំ​ចេញ​ក្រៅ​ផ្ទះ ហើយ​បើ​ចេញ​សូម​គោរព​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល ។​

​ក្នុងស្ថានភាព​បែបនេះ សម្តេច​តេ​ជោ បានចេញ​បទបញ្ជា ឲ្យ​ស្ថាប័ន​នីមួយៗ​របស់​រាជរដ្ឋាភិបាល និង​សូម​អំពាវនាវ​ស្ថាប័ន​និតិ​បញ្ញត្តិ សុំ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ស្ថាប័ន ប៉ុន្តែ​យើង​ត្រូវមាន​មនុស្ស​ប្រចាំការ តែ​យ៉ាងហោចណាស់ ត្រូវមាន​មនុស្ស​តិចតួច មនុស្ស​ភាគច្រើន​ត្រូវ​ធ្វើការ​នៅតាម​ផ្ទះ ក្នុង​រយៈពេល​យ៉ាងតិច ៧​ថ្ងៃ ក្រោយ​៧​ថ្ងៃ​ហើយ​នោះ រាជរដ្ឋាភិបាល នឹង​ជូនដំណឹង​បន្ថែម​ទៅកាន់​ស្ថាប័ន​ទាំងនោះ​។ ធ្វើ​យ៉ាង​ដូច្នេះ​យើង​អាច​បញ្ជៀ​សបាន ហានិភ័យ​ដែល​យើង​មិនទាន់​ស្គាល់ នឹង​អ្នក​ដែលមាន​ការពាក់ព័ន្ធ ព្រោះ​ពិតជា​ច្របូកច្របល់​ខ្លាំងណាស់​នៅពេលនេះ ព្រោះ​មានការ​ឆ្លង​ក្នុង​ក្របខណ្ឌ នគរបាលជាតិ មន្ត្រីរាជការ រហូតដល់​សិល្បករ សិល្បការិនី ផងដែរ ។​

​ដូច្នេះ​ការបិទ​ស្ថាប័ន​ជា​បណ្ដោះអាសន្ន​នេះ មិនមែនជា​ការបិទ​ទាំងស្រុង​ទេ ក៏​ប៉​ន្តែ​សូម​ឲ្យ​កាត់បន្ថយ ចំនួន​មនុស្ស​យ៉ាងតិច ៩០​ភាគរយ ហើយ​មាន​មនុស្ស​១​ចំនួន​តូច​ប៉ុណ្ណោះ ដែល​នៅ​ប្រចាំការ​ធ្វើការ​នៅតាម​ស្ថាប័ន ។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ឱ្យ​អនុវត្តន៍​រួចហើយ​នូវ​វិធានការ ៣​ការពារ (​ពាក់​ម៉ាស់ លាងដៃ​ឱ្យបាន​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​មួយ​ម៉ែត្រ​កន្លះ​ឡើង​) និង ៣​កុំ (​កុំទៅ​កន្លែង​ដែលមាន​មនុស្ស​កុះករ​កកកុញ​ច្រើន កុំទៅ​កន្លែង​ដែល​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក និង​កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា នៅពេល​ជួបគ្នា​ធ្វើ​គាវរ​កិច្ច គ្នា ជាដើម​) ដែល​ចាំបាច់​នៅពេលនេះ ត្រូវតែ​អនុវត្តន៍​ឱ្យបាន​គ្រប់គ្នាៗ ដោយ​មិនមាន​ការធ្វេសប្រហែស​ឡើយ​។​

​ត្រូវ​អនុវត្តន៍​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ ឱ្យបាន​ត្រឹមត្រូវ​សម្រាប់​អ្នក​ដែល​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ទី កន្លែង​ច​ត្តា​ឡី​ស័ក​ក្តី ឬ​នៅតាម​ផ្ទះសម្បែង​របស់ខ្លួន​។

​ត្រូវ​ចូលរួម​ធ្វើតេស្ត​វិភាគ​រក​វីរុស​កូ​រីដ​-១៩ ប្រសិនបើ​សង្ស័យថា​មានការ​ប៉ះពាល់​អ្នកជំងឺ​កូ​វីដ​-១៩ ឬ​មាន​រោគសញ្ញា​សង្ស័យ​ជំងឺ​កូ​វីដ​-១៩ ឬ​មាន​ជំងឺ​ផ្តាសាយ​ដែល​សង្ស័យ និង​ដាក់ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក​ពី​គេ​ភ្លាមៗ​។

​ត្រូវ​គ្រប់គ្រង​កូនចៅ​នៅតាម​គ្រួសារ​នីមួយៗ​ឱ្យបាន​ហ្មត់ចត់​ជាទីបំផុត ដោយ​ឱ្យនៅ​ផ្ទះ​។ សម្រាប់​មនុស្សពេញវ័យ ប្រសិនបើ​មិនមាន​ការចាំបាច់ ត្រូវ​នៅផ្ទះ ត្រូវ​ផ្អាក ឬ​ពន្យារពេល នូវ​រាល់​ការជួបជុំ ឬ​ការប្រមូលផ្ដុំ​ស៊ីផឹក​ដែលមាន​ការ ជួបជុំ​គ្នាច្រើន ដូចជា​ពិធី​រៀប​អា​ពា​ពិ​ពារ​ហ៍ ពិធី​ឡើងផ្ទះ ឬ​ពិធី​ជួបជុំ​គ្នាច្រើន និង​ចាំបាច់​ត្រូវតែ​អនុវត្តន៍​នូវ​វិធានការ ការពារ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​អាច​កាត់បន្ថយ​បាន ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ទៀត​ដោយ​មិនដឹង​ខ្លួន​។​ជា​អតិប្បរិមា​នូវ​ហានិភ័យ​នៃ​ការចម្លង​បន្ត​គ្នា​។​

ក្រសួង​/​ស្ថាប័ន​និតិប្រតិបត្តិ និង​និតិ​បញ្ញត្តិ ត្រូវ​កាត់បន្ថយ​ចំនួន​បុគ្គលិក​-​មន្ត្រីរាជការ​មក​ធ្វើការ​នៅតាម​ក្រសួង​/​ស្ថាប័ន របស់ខ្លួន ដោយ​តម្រូវឱ្យ​ធ្វើការ​តាម​ផ្ទះ ឬ​តាម​អន​ឡាញ​វិញ ក្នុង​រយៈពេល​យ៉ាងតិច ៧​ថ្ងៃ​។ សូម​រក្សាទុក​បុគ្គលិក មន្ត្រីរាជការ មួយចំនួន​ក្នុង​កម្រិត​តិច សម្រាប់​ធ្វើការ​នៅក្នុង​ក្រសួង​-​ស្ថាប័ន ដោយមាន​ការផ្លាស់​វេន​គ្នា​។​

​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត នៅក្នុង​ដំណាក់កាល​នៃ​ការរុករក​ករណី​ឆ្លង​វីរុស​វីរុស​កូ​វីដ​-១៩ ដោយ​គ្រប់​ទី កន្លែង រួមទាំង​រោងចក្រ សហគ្រាស ហាង​លក់​ឥ​វ៉ាន់ ឬ​សម្ភារៈ ភោជនីយដ្ឋាន -​អាហា​រដ្ឋា​ន សណ្ឋាគារ ឬ​កន្លែង កម្សាន្ត​នានា​ជាដើម ចាំបាច់ ត្រូវតែមាន​ការត្រួតពិនិត្យ​បុគ្គលិក ឬ​អតិថិជន របស់ខ្លួន​ឱ្យបាន​ហ្មត់ចត់​ជាទីបំផុត មុន អនុញ្ញាត​ឱ្យចូល​ទៅកាន់​ទីកន្លែង​របស់ខ្លួន ចាំបាច់​ត្រូវមាន​ស្កេ​ន QR Code (​តាម​ការណែនាំ​រួចហើយ​)​។ ប្រសិនបើ បុគ្គល​-​អតិថិជន​ណា​មិនមាន​ពាក់​ម៉ាស់ មិនមាន​វាស់​កំដៅ មិនមាន​លាងដៃ​ជាមួយ​អាល់កុល និង​មិន​រក្សា​គម្លាត សុវត្ថិភាព​បុគ្គល​បាន​ត្រឹមត្រូវ​ទេនោះ សូមកុំ​អនុញ្ញាតឱ្យ​ចូលទៅ​ទីកន្លែង​របស់ខ្លួន ដើម្បី​ចូលរួម​បញ្ចៀស​ហានិភ័យ​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅតាម​ទីកន្លែង​នោះ​ជាយថាហេតុ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×