Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ ២០២១

ឆ្នាំជូត

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក​ ដល់​ម៉ោង៧​យប់។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥ និង​លេខ ៦៦​។​
-​សូម​ខ​មិន​លេខ​ ៦៧៨ យក​លាភ​សម្បត្តិ​ឧកញ៉ាលុយវាល់លាន នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូតពង្សទេវតាប្រុស ធាតុទឹក រាសី​ខ្ពស់ត្រដែត។ បើចង់ទំនាក់ទំនងជាមួយមនុស្សចាស់ថ្មីក៏តែងផ្តល់ផលល្អដូចគ្នា​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញឆ្ងាយវិញតែងតែហុចផលជានិច្ច។ ចំពោះ​បញ្ហា​គូស្នេហ៍​ប្រុសស្រីរស់នៅជាមួយគ្នាក៏តែងតែបានសេចក្តីសុខក្សេមក្សាន្តណាស់​៕

ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥ព្រឹក​ដល់​ម៉ោង ៦ល្ងាច។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ផ្កាឈូក។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១ និង​លេខ ៨២ ។​
-​សូម​ខ​មិន១៦៨ យក​លាភ​សម្បត្តិ​អភិជននិង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ ពង្សមនុស្សប្រុស ធាតុដី ​រាសី​ល្អជាមធ្យម។ នៅថ្ងៃនេះ​លោកអ្នក​ងាយភ្លាំងភ្លាំងណាស់ក្នុងទំនាក់ទំនងការងារ គប្បីមានការប្រយ័ត្នប្រយែងទើបចៀសផុតពីផលលំបាកទាំងពួងទៅរួច។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ប្រយ័ត្នមានក្រុមមនុស្សបៀតបៀន។ រីឯ​បញ្ហា​ស្នេហា​ក​ម្លោះ​ក្រមុំ​មានការខ្វាយខ្វល់ច្រើនព្រោះតែការគិតច្រើនតែម្នាក់ឯង៕

ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក ដល់​ម៉ោង ៤ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និង​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​២៧ និង​លេខ​៤៩​។​
-​សូម​ខ​មិន​លេខ​ ១៦៨ យក​លាភ​សម្បត្តិ​អភិជននឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល ពង្សយក្សស្រី ធាតុឈើ ​រាសី​ល្អជាមធ្យម។ នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយក៏តែងមិនភ្លឺថ្លាដូចគោលបំណងដែរ ការងាររបស់អ្នកជួបការលំបាកច្រើនសមត្ថភាពធ្វើការអារម្មណ៍មិននឹងនរហេតុកាន់តែជះឥទ្ធិពលច្រើនដល់ការងារ។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​បញ្ហា​អ្វី​គួរ​ឲ្យ​រាំងស្ទះ​នោះទេ​និង​ចេះតែ​រីកចម្រើន​ទៅមុខ​ផងដែរ​។ រីឯ​បញ្ហា​គូស្នេហ៍​មានភាពស្រស់ស្រាយព្រោះតែម្នាក់ៗយកទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕

​ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​១ និង​លេខ​៦៩​។​
-​សូម​ខ​មិន​លេខ​៩៩៩ ដើម្បី​យក​លាភ​សម្បត្តិ​អភិជនលុយស្តុកស្តម្ភ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ ពង្សមនុស្សស្រី ធាតុឈើ រាសី​ល្អជាមធ្យម​។ ថ្ងៃនេះ​ផ្តល់​ផល​ល្អ​នៅក្នុង​ការសម្រេច​ចិត្តកា​រងារ​ឬ​ចង់​បណ្តាក់ទុន​រកស៊ី​អ្វីមួយ ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​ជាទី​ពេញចិត្ត​ជានិច្ច​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វីមួយ​ផង​តែង​អាច​សម្រេចបាន​ចប់​ចុង​ចប់​ដើម​ទៀតផង​។ ចំណែក​បញ្ហា​គូស្នេហ៍​ក​ម្លោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​មាន​ការចង់​ផ្សំផ្គុំ​គ្រួសារ​ផង​ក៏​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥ព្រឹក​ដល់​ម៉ោង ៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​លឿង។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៨ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ​ ១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង ពង្សទេវប្រុស ធាតុមាស រាសី​ល្អជាមធ្យម។ នៅថ្ងៃនេះជួបលើកំណាត់ផ្លូវលំបាកបន្តិច ហើយមានធ្វើអ្វីមួយផងតែងមានក្រុមមនុស្សតាមចាក់ឆ្កឹះឆ្កៀលនាំអោយជួបរឿងសៅហ្មងមិនតិចឡើយ ។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ នឹង​ទទួលបាន​ប្រាក់ចំណេញ​កាក់កប​គ្រាន់បើ​ជាង​មុន​ផង​។ ចំពោះ​មនោសញ្ចេតនាពុំទាន់មានឱកាសបានជួបមនុស្សដូចប្រាថ្នាទេ៕

ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក​ដល់​ម៉ោង ៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​បៃតង និង​ពណ៌​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​៧៧​និង​លេខ​៩៩​។​
-​សូម​ខ​មិន​លេខ​ ៨៩៩ យក​លាភ​សម្បត្តិ​ទេវតាទ្រព្យ​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់ ពង្សមនុស្សប្រុស ធាតុភ្លើង រាសី​ឡើង​ល្អជាមធ្យម។ រាល់ការប្រកបការងារអ្វីមួយមិនត្រូវមើលស្រាលក្រុមមនុស្សឡើយត្រូវតែប្រុងប្រយ័ត្នជានិច្ច ពីព្រោះគេចាំតែមើលចន្លោះប្រហោងរបស់លោកអ្នកដើម្បីវាយប្រហារប៉ុណ្ណោះ។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ទោះបីជា​លក់ដូរ​អ្វី​ក៏​ដាច់​ជាង​ពេលមុនៗ​ដែរ​។ ចំណែក​បញ្ហា​ស្នេហា​កម្លោះក្រមុំ ពោះម៉ាយ ឬមេម៉ាយមានភាពផុយស្រួយកើតមានជម្លោះវិវាទណាស់ គួរប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបជាការប្រសើរ៕

​ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៧​ព្រឹក​ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ទឹកក្រូច និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ​៨៩​។​
-​សូម​ខ​មិន​លេខ​ ៥៥៥ យក​លាភ​សម្បត្តិ​សំពៅហ្លួង នឹង​ប្រទាន​សម្បត្តិ​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី ពង្សទេវតាស្រី ធាតុភ្លើង រាសី​ឡើង​ខ្ពស់ត្រដែត​។ លោកអ្នក​នឹង​ជួប​ការងារ​រៀបរយ​ល្អ​ណាស់ ជាពិសេស​លោកអ្នក​មាន​ការ​ឈ្លាសវៃ​ក្នុងការ​បំពេញការងារ​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​លោកអ្នក​ទទួលបាន​ផល​សម្រេច​តាម​គោលដៅ​ផង​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ អាចមាន​គេ​មក​បបួល​រកស៊ី​ដាក់ទុន​ជាមួយ​ផង​ដូច្នេះ​លោកអ្នក​គួរតែ​ប្រថុយ​ចុះ ព្រោះ​មិន​ខកបំណង​ទេ​។ រីឯ​បញ្ហា​គូស្នេហ៍​រស់នៅ​ជាមួយគ្នា​ប្រកបទៅដោយ​ភាព​ផ្អែមល្ហែម​៕

ឆ្នាំមមែ

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក ដល់​ម៉ោង ១០​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ និង​ពណ៌​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២០ និង​លេខ​៦៦​។​
-​សូម​ខ​មិន​លេខ​ ៧៨៩ យក​លាភ​សម្បត្តិ​អ្នកមានជាន់ខ្ពស់ នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ ពង្សទេវតាស្រី ធាតុមាស រាសី​ខ្ពស់ត្រដែត​។ គ្រប់​កិច្ចការ​ទាំងអស់​ដែល​លោកអ្នក​ព្យាយាម​ធ្វើ​សុទ្ធតែ​នាំមក​នូវ​អត្ថប្រយោជន៍​ធំ​ទូលំទូលាយ​គួរ​ជាទី​ពេញចិត្ត ហើយ​បើជា​អ្នករាជការ​វិញ​នោះ​ក៏​អាច​នឹង​ត្រូវបាន​ផ្លាស់ប្តូរ​មុខនាទី​ថ្មី ហើយ​ល្អ​ផងដែរ​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ទោះបី​ចេញទៅ​ទីជិត​ឆ្ងាយ​ក្តី​តែង​បាន​ផល​កម្រៃ​កាក់កប​ជាទី​ពេញចិត្ត​ដែរ​។ ចំណែក​បញ្ហា​ស្នេហា​មាន​ស្ថាន​ភាពល្អ​ប្រពៃ​៕

ឆ្នាំវក​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៧យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ក្រហម។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ​៨៩​។​
-​សូម​ខ​មិន​លេខ​ ៧៧៩ យក​លាភ​សម្បត្តិ​អ្នកមានជាន់ខ្ពស់ នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក ពង្យយក្សប្រុស ធាតុដែក រាសីឡើងខ្ពស់។ នៅក្នុងថ្ងៃនេះលោកនឹងទទួលដំណឹងល្អ ឬជោគលាភអ្វីមួយចូលមកធ្វើអោយសប្បាយចិត្តផង។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរជិតឆ្ងាយតែងតែទទួលជោគជ័យដោយការកើបផលចំណេញត្រឡប់មកផ្ទះវិញមួយចំនួនថែមទៀតដែរ។ ចំណែក​បញ្ហា​ស្នេហា​ប្រុសស្រីវិញមានភាពសុខដុមផ្អែមល្ហែមល្អប្រៀបដូចជាទឹកនិងត្រីនារដូវខែវស្សា ៕

​ឆ្នាំរកា​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង ៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​លឿង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៨ និង​លេខ ៥៩​។​
-​សូម​ខ​មិន​លេខ​៦៦៦ យក​លាភ​សម្បត្តិ​គហិបតីជាន់ខ្ពស់នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា ពង្សយក្សប្រុស ធាតុដែក រាសី​ឡើង​ខ្ពស់ត្រដែត​។ បើ​លោកអ្នក​មានការ​ចាត់ចែង​ការងារ​ចាស់​ឬ​កិច្ចការងារ​ដែល​នៅ​សេសសល់​ពីមុនមក​តែង​ផ្តល់​ផល​ល្អ​នៅពេល​ក្រោយ​វិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុង​ការបើក​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

ឆ្នាំច​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ​៦១​។​
-​សូម​ខ​មិន​លេខ​៥៥៥ យក​លាភ​សម្បត្តិ​អភិជននឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វា​យ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នា​ច ពង្សយក្សស្រី រាសី​ឡើងខ្ពស់​។ ក្នុងថ្ងៃនេះឃើញថាដំណើរជីវិតលោកអ្នកល្អប្រសើរទេ ទោះធ្វើអ្វីក៏តែងបានសម្រេចដូចបំណងប្រាថ្នា​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​អាច​រកប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​បាន​ដោយ​ស្រួល​ទេ មិនមាន​អ្វី​មក​រាំងស្ទះ​ឡើយ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយមានតែក្រុមមនុស្សអាណិតស្រឡាញ់ជានិច្ច​។ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​រមែង​ចេះ​អត់ឱន​អោយ​គ្នា​ល្អ​ណាស់​មិនមាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​៕

ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង ៨យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស្វាយ​។​
-​លេខ​នៃ​សំណាង​គឺ​លេខ ១៩​និង​លេខ​ ២៩​។​
-​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​ទេវតាទ្រព្យមាសប្រាក់កែវកង នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ ពង្សមនុស្សស្រី ធាតុទឹក រាសីឡើងខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីនឹងសម្រេចជោគជ័យ ពិសេសងាយទទួលផលមកវិញផងដែរ​។ ចំណែកលោកអ្នករកស៊ីជួញដូរវិញកាន់តែប្រសសើរឡើង។ រីឯ​សម្ព័ន្ធ​ស្នេហា​កម្លោះក្រមុំ មេម៉ាយ ឬពោះម៉ាយក្តីមិនទាន់បានជួបមនុស្សដូចប្រាថ្នាទេ ​៕​

×