Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងធ្លាក់ភ្នែក បើករថយន្ត​បុក​រះ​បង្គោល​ឡាក់ បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​ធ្លាក់ចូល​ប្រឡាយ​

​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង ក្នុង​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រះ​បង្គោល​ឡាក់ បាក់​អស់​៥​ដើម បណ្តាល​ឲ្យ​រថយន្ត​វិល​មួយ​ជុំ​ធ្លាក់ចូល​ប្រឡាយ​សំណាងល្អ ម្ចាស់​រថយន្ត​មិនមាន​របួស​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​០០​និង​៣០​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​អង្គារ​ទី​៩​ខែមីនា​ឆ្នាំ​២០២១
​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ ជិត​ស្តុ​ប​បា​គូរ ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ បើករថយន្ត​តូ​យូ​តា​ព្រូស​ពណ៌​ឈាមជ្រូក ពាក់​ផ្លាកលេខ​ភ្នំពេញ​2-BD 5098 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៥០​ម៉ែត្រ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​
​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ដោយ​ផ្លូវ​ងងឹត​និង​ស្ថានភាព​ផ្លូវ​កោង​
​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រះ​បង្គោល​ឡាក់ បណ្ដាល​ឲ្យ​បាក់​ចំនួន​៥​ដើម ចំណែកឯ​រថយន្ត​វិល​មួយ​ជុំ ធ្លាក់ចូល​ប្រឡាយ​រង​ការខូចខាត​យ៉ាងដំណំ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់ក​ន្លែ​កើតហេតុ រួច​បាន​ទំនាក់ទំនង​ទៅខាង​ជំនាញ​ចរាចរណ៍​ខណ្ឌ ឲ្យ​ចុះមក​វាស់វែង​យក​រថយន្ត​បង្ក​ខាងលើ យក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខណ្ឌដង្កោ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

×