Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លើមធំ​មែន ជនសង្ស័យ​២​នាក់ ចូល​លួច​អាយ​ឌី​​និង​លួច​ម៉ូតូ​ តែ​សមត្ថកិច្ច​ដឹងខ្លួន​ទាន់ ​ឡើង​ម៉ូតូ​ជិះ​រត់គេច តែ​ត្រូវ​ឃាត់​បាន​ដាក់​ខ្នោះ​

​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ឃើញ​សមត្ថកិច្ច​ភ្លេចខ្លួន ចូលទៅ​លួច​អាយ​ឌី​បាន​ហើយ​រួច​ប្រុង​និង​កាច់ក​ម៉ូតូ​យកទៅ​ទៀត តែ​សំណាង​មិនល្អ​សមត្ថកិច្ច​ឃើញ​ទាន់​រត់ឡើង​ម៉ូតូ​ជិះ​គេចខ្លួន ដល់​និង​ស្តុ​ប​ផ្លូវ​១០៥ សង្កាត់​ទឹកល្អក់​ទី​២ ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​វាយខ្នោះ​ជាប់​ទាំងពីរ​នាក់​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ២​និង ២០ នាទី​យប់​ឈានចូល​ថ្ងៃ​អង្គារ​ទី ៩ ខែ​មី​ឆ្នាំ ២០២១ ឃាត់​បាន​ត្រង់​នឹង​ផ្លូវ​១០៥ សង្កាត់​បឹងកក់​ទី ២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ប្រចាំការ​នៅ​ប៉ុស្តិ៍​២៤​ម៉ោង បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពួកគាត់​នាំគ្នា​ស​ម្រា​ន​លង់លក់​មួយភាំង ខណៈពេល​ភ្លាម​នោះដែរ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក អឹម ផ្លាស មួយគ្រឿង​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ កណ្តាល​1-Z 0318 ជិះ​គ្នា​២​នាក់​ចូលមក​លួច​អាយ​ឌី​បាន​ហើយ រួច​បម្រុង​និង​ចូលទៅ​កាច់ក​ម៉ូតូ​យក​ទៀត តែ​សំណាង​មិនល្អ​សមត្ថកិច្ច​ដឹងខ្លួន​ទាន់ រួច​បាន​យក​អាយ ឌី​មួយគ្រឿង​ឡើង​ម៉ូតូ​ជិះ​រត់គេចខ្លួន​។​

​ដោយ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក តាម​ប្រដេញ​ពីក្រោយ​ឃាត់​បាន​នៅត្រង់ចំណុច ផ្លូវ​១០៥ ក្នុង​សង្កាត់​បឹងកក់​ទី​២​ខណ្ឌទួលគោក រួច​ប្រគល់​ជនសង្ស័យ​ទាំង​២​នាក់ ទៅ​ឲ្យ​ខាង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​វិញ ដើម្បី​យកទៅ​ធ្វើការ​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​សា​មេ​ត​

×