រដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក វ៉ាងវិន តាវ (Wang Wentao)បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិ
បាលចិនបានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ។
លោកវ៉ាងបានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅនៃសម័យប្រជុំសភាប្រចាំឆ្នាំថា ប្រទេសជាសមាជិកមួយចំនួនក៏កំពុងពន្លឿននីតិវិធីរបស់ពួកគេផងដែរ ហើយសង្ឃឹមថាប្រទេសដែលពាក់ព័ន្ធអាចបង្កើនការរីកចម្រើនរបស់ខ្លួននិងទីបំផុតឈានដល់កម្រិតចូលជាធរមាន។
លោកបានមានប្រសាសន៍ថាការផ្តល់សច្ចាប័នរបស់ប្រទេសសមាជិកអាស៊ានចំនួន ៦ និងប្រទេសមិនមែនជាសមាជិកអាស៊ានចំនួន ៣ គឺចាំបាច់សម្រាប់ការឈានដល់កម្រិតមួយ ដែលអាចឲ្យកិច្ចព្រមព្រៀងនេះនឹងចូលជាធរមានកាន់តែឆាប់ ហើយប្រជាជននៃប្រទេសជាសមាជិកទាំងអស់នឹងទទួលបានអត្ថប្រយោជន៍។
RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតនៅលើពិភពលោកត្រូវបានចុះហត្ថលេខានៅពាក់
កណ្តាលខែវិច្ឆិកាឆ្នាំ ២០២០ ដោយប្រទេសជាមួយសមាជិកអាស៊ានចំនួន ១០ និងប្រទេសចិន ជប៉ុន សាធារណៈរដ្ឋកូរ៉េ អូស្ត្រាលី និងនូវែលសេឡង់៕
រក្សាសិទ្ធិដោយ៖CEN


