Thursday, July 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Apple បានធ្វើ​បច្ចុប្បន្នភាព​កម្មវិធី iOS សម្រាប់​ទូរ​សព្ទ iPhone ទាក់ទង​នឹង​បញ្ហា​សុវត្ថិភាព​

​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានចេញ​ផ្សាយ​ព័ត៌មាន​នា​ថ្ងៃ​អង្គារ​នេះ​ថា កាលពី​ម្សិលមិញ​នេះ ក្រុមហ៊ុន Apple បានធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ប្រព័ន្ធ​ប្រតិបត្តិការ iOS សម្រាប់​ទូរ​សព្ទ iPhone និង macOS Big Sur​ សម្រាប់ Macs កុំព្យូទ័រ​ហើយ​បានស្នើ​សុំឱ្យ​អ្នកប្រើប្រាស់​ធ្វើ​បច្ចុប្បន្នភាព​ជាបន្ទាន់​ដើម្បី​ចៀសវាង​ពី​ការវាយប្រហារ​។​

​ក្រុមហ៊ុន​បានបញ្ជាក់​ថា ក្រុមហ៊ុន​បានធ្វើការ​កែតម្រូវ​បញ្ហា​មួយចំនួន​ជាមួយ iOS 14.4.1 និង macOS Big Sur​ 11.2.3 ដែល​អាចឱ្យ​ជនខិលខូច​ធ្វើការ​វាយប្រហារ​តាមរយៈ​ភាព​ចន្លោះប្រហោង​ដែលមាន​នៅក្នុង WebKit ដែលជា​ផ្នែក​មួយ​របស់​កម្មវិធី Safari​។​

​លោកអ្នក​អាចធ្វើ​បច្ចុប្បន្នភាព​ទូរ​សព្ទ iPhone ដោយ​គ្រាន់តែ​ចូលទៅក្នុង Settings > General > Software Update ចំណែកឯ​លោកអ្នក​ដែល​ប្រើ​កុំព្យូទ័រ Macs វិញ​នោះ លោកអ្នក​អាច​ចូលទៅក្នុង System Preferences ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​នេះ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×