Wednesday, March 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​នឹកស្មាន​សោះ ! ដល់​ថ្ងៃ​ចូល​រោងការ បែរ​ឪពុកម្តាយ​តែងខ្លួន​ជំនួស ព្រោះ​កូនកំលោះ​កូនក្រមុំ មិន​អាចម​កបាន​ដោយសារតែ​….

​ភ្នំពេញ ៖ នេះ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ក៏​គួរ​ឲ្យ​ស្រណោះ​ជាខ្លាំង​ផងដែរ ខណៈ​គេ​បានឃើញ​ឪពុកម្តាយ បាន​បង្ខំចិត្ត​តែងខ្លួន​ស្ថិតក្នុង​ឈុត​អាពាហ៍ពិពាហ៍​ជំនួស ព្រោះតែ​កូនកំលោះ​កូនក្រមុំ ត្រូវ​ជាប់គាំង​នៅឯ​ខេត្ត​ព្រះសីហនុ មិនអាច​ចេញរួច ខណៈ​អាជ្ញាធរ​កំពុង​ហាម​ការចេញចូល​ខេត្ត ព្រោះតែ​បញ្ហា​កូ​វីដ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ah Jing កាលពី​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ បាន​បង្ហោះ​រូបថត​ឪពុកម្តាយ​តែងខ្លួន​ជំនួស​កំលោះ​កូនក្រមុំ និង​ភ្ជាប់​សារ​បញ្ចាក់​ប្រាប់​ឲ្យ​ដឹងថា​៖ «​ពិធី​ចាប់ផ្ដើម​ហើយ រោងការ​គ្មាន​កូនកំលោះ​ក្រមុំ ដោយសារ​កូ​វីដ គេ​មិន​ឲ្យ​ចេញពី​ខេត្ត​ព្រះសីហនុ មានតែ​ម៉ែឪ តែងខ្លួន​ទទួល​ជំនួស ខំ​ពន្យារ​ម្ដង​ហើយ​នៅ​មិន​ផុត​កូ​វីត​ទៀត ជូនពរ​បង​ទាំងពីរ ស្រឡាញ់គ្នា មើលថែ​គ្នា​»​។​

​ក្រោយពី​បានឃើញ​បែបនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន បាន​បញ្ចេញមតិ​លើកឡើងថា​៖ «​បានតែ អាណិត​ពួកគាត់​ជំនួស , អ្វីៗ​កើត​បាន​គ្រប់​រឿង សម័យ​កូ​វីដ​នេះ , មិន​សើច​មិន​យំ កម្សត់​ជាង​សម័យ​សង្គ្រាម​ទៅទៀត , អ្នក​កំពង់សោម មិនអាច​ចេញទៅ ក្រៅ ខេត្ត​បានទេ គេ បិទផ្លូវ យាមកាម តឹងរ៉ឹង​ណាស់​»​។ តែ​ទន្ទឹម​នោះ ក៏មាន​អ្នក​ស្តីបន្ទោស​ឲ្យ​ថា​៖ «​ពិបាក​១​ឆ្នាំ​ជាង​ហើយ ចឹ​ង​កុំ​ទាន់​អាល​ការ ដឹងថា​ពិបាក​ដែរ អី​ប្រញាប់​មែ​ស តាំង​មាន​បញ្ហា បន្ទោស​គេឯង​។ ដឹងថា​បញ្ហា​ដែរ មិនបាច់​ទាន់​បោះ​ធៀប​អញ្ជើញ​អី​ទេ ចាំ​ស្ងាត់​ស្រួលបួល​សិន អាច​2-3​ឆ្នាំ​អី​សិន ចាំ​ការ​បើ​មិន​ចង់​ពិបាក​»​។​

​ជា​ឆ្លើយតប​ទៅនឹង​ការស្តីបន្ទោស​នេះ ក៏មាន​អ្នកខ្លះ​បាន​លើកឡើងថា​៖ «​ពន្យារ​ម្តង​ហើយ ណាមួយ​គិតថា សែនដូនតា ហើយៗ ក៏​សម្រេច​ឲ្យ​ម៉ែឪ​ធ្វើ ជំនួស​ទៅ , បង​បើ មិន​ខំ​ម៉េច កក់​គេ អស់ហើយ ណា ១ ដើរ​ជូន​ធៀប​ភ្ញៀវ​រួច​ទៀត មិន​នឹកស្មានថា វា កើតរឿង​អុ​ី​ចឹ​ង​ទេ ព្រោះ​គ្មាន​អ្នក​ចង់អោយ​កើតឡើង ហើយ​ណាមួយ​ទៀត ក៏បាន​សង្កេតឃើញថា មង្គលការ​ដទៃ​ក៏​គេ​ធ្វើ​ធម្មតា​ដែរ​»​។​

​យ៉ាងណាមិញ នៅពេល​មានការ​សួរនាំ​ថា តើ​ពិធីមង្គលការ​ដ៏​កំសត់​នេះ ធ្វើឡើង​នៅ​ស្រុកភូមិ​ខេត្ត​ណា ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ ក៏បាន​ឆ្លើយ​ប្រាប់​តាមរយៈ​ខ​មិន​ថា មង្គលការ​នេះ​ធ្វើឡើង​នៅ​ឃុំ​ព្រែក​ចំលាក់ ស្រុក​ឆ្លូង ខេត្តក្រចេះ ខណៈ​កូនកំលោះ​កូនក្រមុំ កំពុង​ជាប់គាំង​នៅ​កំពង់សោម​៕ រក្សា​សិទ្ធ​ដោយ​៖ លឹម ហុង​

×