ពោធិ៍សាត់ ៖ ផ្តើមចេញពីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យកាន់តែល្អប្រសើរ ដើម្បីបង្កា បង្ក្រាប និងលុបបំបាត់បទល្មើស និងល្បែងស៊ីសងនានា នៅតាមមូលដ្ឋាន ក្នុងគោលបំណងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ។
ក្រោមបទបញ្ជាផ្ទាល់ និងមតិចង្អុលការដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នគរបាលខេត្តពោធិ៍សាត់ នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កាំង កុសល ស្នងការរង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលលកស ក្រុងពោធិ៍សាត់បង្ក្រាបទីតាំងលេងល្បែងជល់មាន់តាមទូរទស្សន៍អនឡាញ ( Game online ភ្នាល់ដាក់លុយ ) សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ និងអ្នកលេងបានរត់គេចខ្លួនអស់ ។
ជនសង្ស័យ៣នាក់ មានឈ្មោះ គ្រួច សាធី (ស្រី,៣៨ឆ្នាំ,នៅភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់)(លេងល្បែងអនឡាញតាមទូរទស្សន៍)។ ឈ្មោះ ទូច រតនា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់)(លក់បាល់តាមអនឡាញ)។ ឈ្មោះ ប៉ុង សេរីរ័ត្ន ភេទស្រីអាយុ៣០ឆ្នាំ នៅភូមិលលកស សង្កាត់រលាប ក្រុងពោធិ៍សាត់)ម្ចាស់ទីតាំងលក់កាហ្វេគុយទាវ ដាក់ទូរទស្សន៍ជល់មាន់ (កូនឈឺ)។ ជនសង្ស័យចំនួន៣នាក់មានការអនុញ្ញាតពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ឲ្យមានអ្នកធានា និងធ្វើការអប់រំលើបុគ្គលដែលលេងល្បែង
ឲ្យឈប់លេងល្បែងចាប់ពីពេលនេះតទៅ។
បន្ថែមលើសពីនេះទៅទៀយ សមត្ថកិច្ចនគរបាលក្រុងះពោធិ៍សាត់ ក៏បានដកហូតបាននូវម៉ូតូចំនួន៦គ្រឿង និងទូរទស្សន៍១គ្រឿង មករក្សាទុកជាវត្ថុតាង នៅផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ៕ រក្សាសិទ្ធិដោយ៖បញ្ញស័ក្តិ











