Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៦៧​ថ្ងៃ : ស្លាប់​៣៣០​នាក់ និង​របួស ៨៧៨​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

​ភ្នំពេញៈ មនុស្ស​ចំនួន ៣៣០​នាក់​បាន​ស្លាប់ និង​របួស​ចំនួន ៨៧៨​នាក់ ក្នុងនោះ​ធ្ងន់​ចំនួន ៥៣៩​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល ៦៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១​។

​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​សារព័ត៌មាន CEN ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២១​។​
​របាយការណ៍​បាន​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១ បាន​កើតឡើង​ចំនួន ៨​លើក ស្លាប់ ៤​នាក់ និង​របួស ៩​នាក់ ក្នុងនោះ​របួសធ្ងន់ ៥​នាក់ និង​ស្រាល ៤​នាក់​។

​របាយការណ៍​បាន​បន្តទៀតថា ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ នៅក្នុង​រយៈពេល ៦៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២១ យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​សរុប ៥៧០៣២​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ៤១៨៧៩​គ្រឿង និង​រថយន្ត​ចំនួន ១៥១៥៣​គ្រឿង ក្នុងនោះ​រថយន្ត​តូច ១២៣០២​គ្រឿង និង​ធំ ២៨៥១​គ្រឿង​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×