Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត : ត្រៀម​រថយន្ត​ចំនួន ២០៤ គ្រឿង សម្រាប់​ដឹក​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ថៃ​

​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​បញ្ជា​ឲ្យ​មេបញ្ជាការ​យោធភូមិភាគ មេបញ្ជាការ​ង​ង​ពល​ធំ បញ្ជាការដ្ឋាន​ចំណុះ​កងទ័ពជើងគោក ត្រៀម​រថយន្ត​ចំនួន ២០៤ គ្រឿង សម្រាប់​ដឹក​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ ដើម្បី​មក​ចូលរួម​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដោយសារ​ស្ថានភាព​នៅតាម​ព្រំដែន​ប្រជាពលរដ្ឋ​បុក​មក​ខ្លាំង ដើម្បី​ត្រៀមលក្ខណៈ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​បទបញ្ជា​ឲ្យ​រុញ​កម្លាំង​កងទ័ព​ដើម្បី​ជួយ​ដឹកជញ្ជូន​ប្រជា​ពលករ​ដែល​ត្រឡប់​មកពី​ថៃ​។ ចំពោះ​ការរៀបចំ​កម្លាំង​ដំបូង គឺ​ប្រើប្រាស់​កម្លាំង ២០៤​គ្រឿង តាម​ផែនការ​ដឹកជញ្ជូន​ដែលមាន​ស្រាប់ របស់​កងពល​លេខ​៩០ ចំនួន ១០៤​គ្រឿង និង​កងពល​៩៩ ចំនួន ១០០​គ្រឿង​។

​សូម​ជម​ក្រាប​ថា តាមរយៈ​សារ​សំឡេង​កាលពី​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាសថា សម្រាប់​អ្នក​ដែល​ចូលមក​កម្ពុជា ហើយ​មាន​សុខ​ភាពល្អ​ធម្មតា ពិសេស​នៅតាម​ច្រកព្រំដែន មិនចាំបាច់​ធ្វើ​ច​ត្ដា​ឡី​ស័ក​នៅ​ព្រំដែន​ទៀត​ទេ គឺ​តម្រូវ​ឲ្យ​ពួកគាត់​ទៅធ្វើ​ច​ត្ដា​ឡី​ស័ក​នៅ​មូលដ្ឋាន​វិញ ដែល​ភារៈ​នៃ​ការតាមដាន​នៅ​មូលដ្ឋាន គឺ​អាជ្ញាធរ​ជា​អ្នកទទួលខុសត្រូវ​។ សម្រាប់​មណ្ឌល​ច​ត្ដា​ឡី​ស័ក​នៅតាម​ព្រំដែន​នៅតែ​ដំណើរ​ដដែល ប៉ុន្ដែ​គឺ​ទ​ទូល​សម្រាប់តែ​អ្នក​ដែលមាន​សញ្ញា នៃ​ការ​ជំងឺ​កូ​វីដ​១៩ តែប៉ុណ្ណោះ​។ ការសម្រេច​ដូចនេះ​ដោយ​សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា ដោយសារតែ​ស្ថានភាព​ក្នុងប្រទេស​ថៃ បាន​ថមថយ​នៃ​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩ ហើយ​ពលករ​ដែល​ធ្វើដំណើរ​មក​កម្ពុជា​នៅ​ព្រំដែន អំឡុង​១​ខែ​នេះ​គ្មាន​អ្នកជំងឺ​កូ​វីដ​១៩​ឡើយ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×