Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត ២ គ្រឿង​បើកបរ​មិនចេះ​អធ្យាស្រ័យ បណ្ដាល​ឲ្យ​បុក​គ្នា​ត្រង់ចំណុច​ផ្លូវបែក​ជា​បួន រង​ការខូចខាត​ទាំងសងខាង​

​ភ្នំពេញ ៖ រថយន្ត ២ គ្រឿង​បើកបរ​មិនចេះ​អធ្យាស្រ័យ បណ្ដាល​ឲ្យ​បុក​គ្នា​ត្រង់ចំណុច​ផ្លូវបែក​ជា​បួន​រង​ការខូចខាត​ទាំងសង្ខាង សំណាងល្អ ដែល​មិនមាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ទាំងសងខាង​ក៏ដូចជា​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ឡើយ​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១២ និង​០០ នាទី​ថ្ងៃទី ៩ ខែមីនា​ឆ្នាំ​២០២១ ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ ៤៧ កែង​នឹង​ផ្លូវ ៨៤ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភព ព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​កូរ៉ូឡា​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2H-4022 ជិះ​គ្នា ២ នាក់​ទិសដៅ​ពី​ជើង​មក​ត្បូង​តាម​បណ្តោយ​ផ្លូវ​លេខ ៤៧ លំ​មកដល់​ត្រង់ចំណុច​កើតហេតុ​ក៏មាន​រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​2BH-2409 បើកបរ​ដោយ​ស្ត្រី​ម្នាក់​ទិសដៅ​ពី​កើតមក​លិច​តាម​បណ្ដោយ​ផ្លូវ​លេខ ៨៤ បាន​បុក​ជាមួយនឹង​រថយន្ត​កូរ៉ូឡា​ចំ​ទ្វារ​ខាងក្រោយ​បណ្ដាល​ឲ្យ​រថយន្ត​កូរ៉ូឡា​ជ្រុល​ទៅមុខ​បុក​ចំកាង​ដែក​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយទៀត​បណ្ដាល​ឲ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ​នៃ​ចង្កៀង​ឆ្វេង​នៃ​រថយន្ត​កូរ៉ូឡា​យ៉ាងដំណំ ។​

​ចំណែក​រថយន្ត​ធុន​ធំ​ដឹកទំនិញ​ដោយ​រថយន្ត​គេ​បុក​គាត់​ហើយ​រថយន្ត​គាត់​មិនមាន​ខូចខាត​អ្វី​នោះ​ក៏​សុំ​តែមួយ​រួចខ្លួន​រួច​បើក​ពី​កន្លែងកើតហេតុ​ទៅ​បាត់ បន្សល់ទុក​នៅតែ​រថយន្ត​ហាយ​ឡិន​ឌ័​រ​និង​កូ​ឡា​នៅ​ដោះស្រាយ​សម្របសម្រួល​គ្នា​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានមក​ដល់​និង​ធ្វើការ​ទំនាក់ទំនង​ទៅ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ចុះមក​ដល់ទី​តាំង​កន្លែង​កើតហេតុ​បាន​ឲ្យ​ភាគី​ទាំងពីរ​ធ្វើការ​ចរចា​គ្នា​ដោយ​ភាគី​ខាង​រថយន្ត​ហាយ​ឡិន​ឌ័​រ ព្រម​ចេញ​ជា​សំណង​សង​ទៅខាង​រថយន្ត​កូរ៉ូឡា​ចំនួន ១៥០​ដុល្លារ​បញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ​៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

×