Tuesday, March 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាង កែវ ចាន់នី​មល ពេលនេះ បាន​ចេញមក​បញ្ជាក់​ពី​ស្ថានភាព​គ្រួសារ ក្រោយ​វិជ្ជមាន​កូ​វីដ​-១៩

​ភ្នំពេញ ៖ ដូចដែល​ប្រិយមិត្ត​មួយចំនួនធំ បានទទួល​ជ្រាប​ហើយ ទាក់ទង​នឹង​ព័ត៌មាន​ករណី​ពិធី​ការិនី​ដ៏​ល្បីឈ្មោះ​ប្រចាំ​ស្ថានីយ៍ទូរទស្សន៍ ហង្ស​មាស អ្នកនាង កែវ ចាន់នី​មល ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ​-១៩​។​

​ទាក់ទង​នឹង​មូលហេតុ​ឆ្លង​កូ​វីដ​-១៩ នេះ​ផងដែរ សា​ម៉ី​ខ្លួន​ផ្ទាល់​អ្នកនាង នី​មល ក៏បាន​បញ្ជាក់ប្រាប់​តាម​ទូរស័ព្ទ​តាម ជាមួយ​លោក មាស រិ​ទ្ធិ ឲ្យ​ដឹង​យ៉ាងច្បាស់​ថា គឺ​ដោយសារ​ឆ្លង​ពី​លោក អ៊ិន ទី​តូ អ្នកដឹកនាំ​សិល្បៈករ​សិល្បៈការិនី​ថត​ស្ព​ត​ពាណិជ្ជកម្ម ព្រោះ​កាល​អំឡុង​ថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ​២០២១ អ្នកស្រី​បាន​ទៅ​ជួយ​ថត​វី​ដី​អូ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​អំពី​ការពារ​កូ​វីដ​១៩ ហើយ​ម្សិលមិញ​ទើប​គាត់​ទទួលដំណឹង​ថា អ្នកដឹកនាំ​ថត​ស្ព​ត ឈ្មោះ​ទី​តូ មាន​វិជ្ជមាន​កូ​វីដ​១៩ ហើយ​ក្រោយមក អ្នកនាង​ក៏មាន​អា​ការៈមិន​ស្រួល ទើប​ធ្វើតេស្ត​ទៅ​ក៏មាន​វិជ្ជមាន​កូ​វិដ​១៩​តែម្តង​។

​អ្នកនាង នី​មល ក៏បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ពុំ​ត្រឹមតែ​រូប​អ្នកនាង​ប៉ុណ្ណោះ គឺ​សូម្បីតែ​ស្វាមី និង​កូនស្រី​របស់​អ្នកនាង ក៏ត្រូវ​បានធ្វើ​តេស្ត​វិជ្ជមាន​កូ​វីដ​១៩ ទាំងអស់គ្នា​ផងដែរ ហើយ​ខណៈ​ពេលនេះ អ្នកស្រី រួមទាំង​ប្តី និង​កូនស្រី កំពុងតែ​សម្រាក​ព្យាបាល​។​

​ដោយឡែក នៅ​ប៉ុន្មាន​ម៉ោង​មុននេះ​បន្តិច ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១ អ្នកនាង កែវ ចាន់នី​មល ក៏បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​បញ្ចាក់​ពី​ស្ថានភាព​បច្ចុប្បន្ន​គ្រួ​សាររ​បស់​អ្នកនាង ឲ្យ​បងប្អូន​មហាជន​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖ «​អរគុណ​បងប្អូន​ទាំងអស់គ្នា​សម្រាប់​ការព្រួយបារម្ភ​និង​សួរសុខទុក្ខ ស្ថានភាព​គ្រួសារ​ខ្ញ៉ំ​ពេលនេះ​មិនមាន​ជា​បញ្ហា​ចោទ​ធំ​ទេ​គ្រប់យ៉ាង​គឺ​ត្រូវបាន​មើលថែរ​ពី​ក្រុមគ្រូពេទ្យ​ជំនាញ យ៉ាងណា​ក៏​ស្នើរ​សុំ​បងប្អូន​មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ ហើយក៏​សូម​អធ្យាស្រ័យ​ដល់​មិត្ត​ភ​ក្កិ ក្រុមការងារ​ទាំងអស់​ផងដែរ​»​។​

​ជាមួយគ្នានេះ​ផងដែរ គេ​ក៏​បានឃើញ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន ក្នុងនោះ​រួមទាំង​សិល្បករ និង​អ្នក​រួម​ការងារ​មួយចំនួន ចូល​ខ​មិន​លើកទឹកចិត្ត និង​ជូនពរ​ថា​៖ «​ជូនពរ​មិត្ត សុខភាព​ល្អ និង​ឆាប់​ជាសះស្បើយ​, ជូនពរ​បងប្រុស បងស្រី និង​ក្មួយ​ស្រី ឆាប់​ជាសះស្បើយ មាន​សុខ​ភាពល្អ ប្រសើរ​ឡើងវិញ​ក្នុងពេល​ឆាប់​នេះ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×