ព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាន ការឃាត់ធ្វើឡើង នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
មន្ត្រីនគរបាលក្រុងព្រះសីហនុបានអោយដឹងថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនមាន ១-ឈ្មោះ ថាច់ ដែន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករនេសាទ។ ២-ឈ្មោះ វ៉ាន់ ស្រីវី ភេទស្រី អាយុ ៤៦ ឆ្នាំ មុខរបរមេផ្ទះ។ និងឆែកឆេររកឃើញវត្ថុតាង គ្រឿងញៀនមេតំហ្វេតាមីនចំនួន១២កញ្ចប់ និង ទូរសព្ទ័២ គ្រឿង។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ បេឡា