ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី “ចាប់ផ្តើមនៅថ្ងៃទី ១៨ ខែមីនា” យុទ្ធនាការឡង់សេឃោសនាដ៏ចម្លែកប្លែកអស្ចារ្យចាប់ផ្តើមបង្ហាញវត្តមានបំណងអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត។ អ្នកបង្ហាញម៉ូត “គ្រឿងក្នុង” ក៏ត្រូវបានកែនប្រមូលមួយទំហឹង!។
អ្នកបង្ហាញម៉ូត ២រូប ក្នុងខ្សែវីដេអូអំពាវនាវឲ្យទៅបោះឆ្នោតនៅរុស្ស៊ី។ គេពុំដឹងថា នរណាបានចំណាយលុយសម្រាប់យុទ្ធនាការបែបនេះឡើយ។
នារីម្នាក់ដែលពុំមានពាក់អាវទ្រនាប់ដេកពីមុខទង់ជាតិរុស្ស៊ី ដើម្បីសិក្សាព័ត៌មានបោះឆ្នោត ខណៈពេលនៅពីក្រោយទង់ជាតិគឺជានារីម្នាក់ស្លៀកតែគ្រឿងក្នុងធ្វើឲ្យ “ក្រហាយភ្នែក” ក្នុងកាយវិការដាក់សន្លឹកឆ្នោតចូលទៅក្នុងកេស។
ក្នុងរូបភាពមួយទៀត ស្ត្រីម្នាក់ស្លៀកតែគ្រឿងក្នុងពណ៌ខ្មៅ “ធ្វើឲ្យស្រឡេវភ្នែកខាងឆ្វេង ក្រហមភ្នែកខាងស្តាំ” កំពុងកាន់សន្លឹកឆ្នោតដាក់ទៅចូលក្នុងធុង ក្នុងកាយវិការដ៏ទាក់ទាញមួយ។ លើធុងឆ្នោតមានអក្សរ “ស្វាគមន៍មកកាន់ពិភពមនុស្សចាស់” (នរណាចង់យល់អីក៏យល់ទៅ)។
តាមសារព័ត៌មាន AFP ក្នុងបរិយាកាសឃោសនាអូសទាញសន្លឹកឆ្នោតដែលមានសភាពស្ងៀមស្ងាត់ (អាចដោយសារគ្មានគូប្រកួតទម្ងន់ប្រហែលលោកពូទីន) ធ្វើឲ្យរូបភាពជាច្រើនរួមជាមួយនឹងខ្សែវីដេអូ “ស្រើបស្រាល” បានហើរព្រោងព្រាតលើបណ្តាញសង្គមប៉ុន្មានថ្ងៃមកនេះ ខ្លឹមសារសំខាន់ចុងក្រោយគឺបោះឆ្នោតគាំទ្រលោកពូទីន ក្រៅពីទស្សនាវដ្តី Maxim ដែលពុះកញ្ច្រោលជាងគេនោះ គេឃើញលើបណ្តាញសង្គមព្រមទាំងឆាណែល Youtube ក៏សុទ្ធសឹងមានបង្ហោះនូវពាក្យពេចន៍រូបភាព “ក្តៅភ្នែក ក្តៅចិត្ត” ប៉ុន្តែហាក់ដូចជាពុំធ្វើឲ្យវិមានក្រេមឡាំងឈឺក្បាលឡើយ។ ប៉ុន្តែយុទ្ធនាការទាំងអស់នេះប្រហែលជាយុទ្ធនាការមួយសំដៅលើម្ចាស់ឆ្នោតវ័យក្មេង។ ព្រោះថា តាមការព្យាករណ៍លោកពូទីននឹងបន្តឈ្នះ១អណត្តិ ៦ឆ្នាំទៀត ប៉ុន្តែបញ្ហាស្ថិតត្រង់គេចង់ឲ្យលោកពូទីនទទួលបានសន្លឹកឆ្នោតគាំទ្រយ៉ាងតិច ៧០%។
អក្សរសរសេរថា ៖ “អ្វីៗដែលកើតឡើងក្នុងបន្ទប់បោះឆ្នោត នឹងបន្តនៅក្នុងបន្ទប់បោះឆ្នោត” ឆ្លើយតបនឹង AFP អ្នកនិពន្ធ Alexei Navalny និយាយថា លោកពុំអាចបង្ហើបប្រាប់ពីអ្នកគាំទ្រហិរញ្ញវត្ថុដល់រូបភាពឃោសនាមហាស្រើបស្រាលទាំងនោះបានឡើយ៕
ការតុបតែងនៅក្រោយឆាកត្រៀមឃោសនានៅលើទស្សនាវដ្តី Maxim ក៏ត្រូវបានគេបង្ហោះលើបណ្តាញសង្គម