សហគមន៍អឺរ៉ុប បានសំណូមពរឲ្យក្រុមហ៊ុនយក្សទាំង២នេះ ត្រូវលុបសំអាតចោលនូវបណ្តាខ្លឹមសារជ្រុលនិយម ក្នុងរយៈពេល៣ខែ ពុំនោះសោតពួកគេនឹងត្រូវរងទទួលចំណងច្បាប់មួយតឹងតែងបំផុត។
លោក Andrus Ansip សមាជិកទ្វីបអឺរ៉ុប ទទួលបន្ទុកផ្នែកបច្ចេកទេសឌីជីថល តាមកាសែត Guardian, សហគមន៍អឺរ៉ុប បានដាក់ចេញកាលបរិច្ឆេទឲ្យ Google, YouTube, Facebook, Twitter និងបណ្តាក្រុមហ៊ុនដទៃទៀត ក្នុងរយៈពេល៣ខែ ត្រូវបង្ហាញភស្តុតាងឲ្យឃើញថា បានរុះរើចោលអស់នូវខ្លឹមសារជ្រុលនិយម ប្រសិនបើមិនចង់រងទទួលនូវការគ្រប់គ្រងយ៉ាងតឹងតែងមួយតាមផ្លូវច្បាប់។
លើទិដ្ឋភាពជាក់ស្តែង បណ្តាក្រុមហ៊ុនបណ្តាញសង្គមរយៈពេលកន្លងមកបានរងការស្តីបន្ទោសពីសំណាក់រដ្ឋាភិបាលប្រទេសជាច្រើន និង EU ដោយគេបង្កសម្ពាធចង់ឲ្យក្រុមហ៊ុនទាំងនោះមានសកម្មភាពខ្លាំងជាងមុន ក្នុងការប្រឆាំងនឹងលទ្ធិជ្រុលនិយម។ យ៉ាងនេះក្តីទើបឃើញ EU មួយប៉ុណ្ណោះ បានដាក់ចេញឱសានវាទជាផ្លូវការ។
តាមគណៈកម្មាធិការទ្វីបអឺរ៉ុប បណ្តាក្រុមហ៊ុនអ៊ិនធើណេត ត្រូវមានវិធានការត្រៀមទុកជាស្រេចដើម្បីរើរុះចោលនូវខ្លឹមសារជ្រុលនិយម ក្នុងអំឡុងពេល១ម៉ោង បន្ទាប់ពីត្រូវបានប្រកាស។ ពួកគេក៏ត្រូវបានលើកឡើងបាននូវវិធានការចាំបាច់ដើម្បីរាំងស្កាត់ស្ថានការណ៍រីករាលដាលព័ត៌មានទាំងនោះ។
គណៈកម្មាទ្វីបអឺរ៉ុបឲ្យដឹងថា គេនឹងធ្វើការវាយតម្លៃក្នុងអំឡុងពេល៣ខែនោះថា តើគួរបង្កើតច្បាប់ដើម្បីគ្រប់គ្រងដែរឬទេ? តាមរដ្ឋាភិបាលទ្វីបអឺរ៉ុប បណ្តាខ្លឹមសារជ្រុលនិយមលើបណ្តាញបានជះឥទ្ធិពលអសកម្មទៅលើពួកវាយប្រហារភេរវកម្មបែប “ចចកឯកោ” នៅទីក្រុងជាច្រើនក្នុងទ្វីបនេះ៕ ចន្ទ្រា