Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន​ចំនួន​៦ បានបង្ហាញ​ពី​កំណើន​នៅពេល​ផ្សារ​បិទ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​

​ភ្នំពេញ ៖ ទោះបីជា​មានការ​ប្រែប្រួល​ចុះ​ឡើងជា​បន្តបន្ទាប់​នៅ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​ក្តី យើង​សង្កេតឃើញថា នៅ​រសៀល​ថ្ងៃ​ម្សិលមិញ​នេះ មាន​ភាគហ៊ុន​ដល់​ទៅ ៦ ដែលមាន​ថ្លៃ​កើនឡើង​ពេល​ផ្សារ​បិទ​។ ភាគហ៊ុន​ហ្ក្រេ​ន​ធ្វី​ន (GTI) និង​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) មាន​កំណើន​គួរឱ្យកត់សម្គាល់​ចំនួន ២០០​រៀល ក្នុង​មួយ​ហ៊ុន​ដូចគ្នា ដោយបាន​ឡើងដល់ ៣.៦០០​រៀល និង​១២.៧០០​រៀល​។​

​ភាគហ៊ុន ៤ ទៀត ដែល​រួមមាន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) និង​ភាគហ៊ុន​ធនាគារ​អេស៊ីលីដា (ABC) ក៏បាន​កើនឡើង​ផងដែរ ចំនួន ៤០​រៀល ៣០​រៀល ១២០​រៀល និង ២០​រៀល​រៀង​គ្នា មកដល់ ៦.៣២០​រៀល ១.៦៤០ រៀល ១៣.១០០​រៀល និង ១៦.៧០០​រៀល​។​

​មានតែ​ផេស​ថិ​ក (PEPC) មួយគត់​ដែល​បាន​រក្សា​ថ្លៃថេរ​ដដែល​ត្រឹម ២.៩៥០​រៀល​។ កំណើន​នៃ​ភាគហ៊ុន​ទាំង​៦​នេះ បាន​បណ្តាលឱ្យ​ស​ន្ទ​ស្សន៍​ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​.)​កើនឡើង ០,៣៨% រហូតដល់ ៦៣៦,៤៤ ពិន្ទុ​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ១៩០,០៩ លាន​រៀល​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


×