Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាងសង់​អគារ​ថ្មី ២​បន្ថែមទៀត នៅ​មន្ទីរពេទ្យ​ជ័យ​ជំ​នៈ ដើម្បី​ប្រើ​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ Covid 19

​កណ្តាល​៖ អាជ្ញាធរ​ខេត្តកណ្តាល កំពុង​ព​ន្លឿ​ន​ការសាងសង់​អគារ​ថ្មី ២​បន្ថែមទៀត នៅក្នុង​បរិវេណ​នៃ​មន្ទីរពេទ្យ​ជ័យជំនះ ស្ថិតនៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ឱ្យ​ហើយ​នៅពេល​ឆាប់ៗ​ខាងមុខ ខណៈ​ទីតាំង​នេះ នឹងត្រូវ​ប្រើ​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ Covid 19​។​

​ដើម្បី​ព​ន្លឿ​ន ការសាងសង់​អគារ​ថ្មី​២​ខ្នង​នេះ ឱ្យបាន​ឆាប់​រហ​ស័ ឆ្លើយតប​ទាន់សភាពការណ៍ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល និង​ក្រុមការងារ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះ​ពិនិត្យ​អគារ​ថ្មី​ទាំង ២​ខ្នង​នេះ ដែល​ស្ថិតនៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ ដែល​កំពុង​សាងសង់ ក្នុង​គោលបំណង ឱ្យ​ក្រុមបច្ចេកទេស​សំណង់ ព​ន្លឿ​ន​ការសាងសង់ ឱ្យបាន​ឆាប់រហ័ស ប្រកបដោយ​គុណភាព​ខ្ពស់ ដើម្បី​ត្រៀម​ដាក់​អ្នក​ដែល​ធ្វើតេស្ត​រកឃើញ​អ្នកមាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ ដើម្បី​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅទីនេះ​។​

​គួរ​បញ្ជាក់ថា បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ដែល​ចេញ​នៅ​ព្រឹក​ថ្ងៃទី ១៥ ខែមីនា​នេះ បាន​បង្ហាញថា ចំនួន​អ្នក​វិជ្ជមាន Covid19 សរុប​ទូទាំងប្រទេស មាន​ចំនួន ១៣២៥ នាក់ អ្នក​ជាសៈ​ស្បើយ​ចំនួន ៧៣០​នាក់ និង​មាន​ករណី​ស្លាប់​ម្នាក់ ខណៈ​អ្នក​នៅ​កំពុង​សម្រាក់​ព្យាបាល​ចំនួន ៥៩២​នាក់ ។ ហើយ​អាគារ​ថ្មី ចំនួន​២​ខ្នង នៃ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​នេះ ដែល​នឹង​សាងសង់​ឱ្យ​រួចរាល់​ជា​ស្ថាពរ​នៅពេល​ខាងមុខនេះ និង​ជួយ​រួមចំណែក​ក្នុង​ការទទួល​អ្នកជំងឺ​កូ​វីដ​១៩ ខណៈដែល​ខេត្តកណ្តាល ចេះតែ​កើន​ឡើងជា​បន្តបន្ទាប់ គួរឱ្យ​ព្រួយបារម្ភ​ណ៍​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


×