Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពី​ថ្ងៃទី​១៧ – ២៣ ខែមីនា ឆ្នាំ​២០២១ ប្រុងប្រយ័ត្ន នូវ​បាតុភូត​ខ្យល់​កន្ត្រាក់ មាន​ភ្លៀង​ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​ច្រើន​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក បានប្រកាសថា ចាប់ពី​ថ្ងៃទី​១៧ – ២៣ ខែមីនា ឆ្នាំ​២០២១ ប្រុងប្រយ័ត្ន នូវ​បាតុភូត​ខ្យល់​កន្ត្រាក់​, មាន​ភ្លៀង​ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​ច្រើន​។ នេះ​បើ​យោងតាម សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​ធាតុអាកាស របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១​។​

​ក្នុងអំឡុង​មួយ​សប្តាហ៍​នេះ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ឥទ្ធិពល ជា​បន្តបន្ទាប់​ដូចជា ថ្ងៃទី​១៧-១៩ ខែមីនា ឥទ្ធិពល​ខ្យល់​ស្ងប់​វិលវល់ ( DIVERGENCE WIND និង​បណ្តុះ​សម្ពាធ​ទាប​ជាច្រើន (LOW PRESSURE CELL ) I
-​ថ្ងៃទី​២០-២៣ ខែមីនា ឆ្នាំ​២០២១ ភាគ​ឦសាន ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ប៉ាស៊ីហ្វិក និង​ភាគ​និរតី ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌូនេស៊ី ។​

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ ៖
១-​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៨ °C -​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៥-៣៨ °C
– មាន​ភ្លៀង​ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​ច្រើន ។​

២-​បណ្តា​ខេត្ត ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៨ °C -​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៥-៣៨ °C
– មាន​ភ្លៀង​ផ្គរ រន្ទះ ពី​ផ្សែង​ក្រូច​ទៅ​ច្រើន ។​

៣-​តំបន់​មាត់សមុទ្រ ៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៧ °C – សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៥ °C
– មាន​ភ្លៀង​ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​ច្រើន ។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន នូវ​បាតុភូត​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមាន នៅ​ថ្ងៃទី​២១-២៣ ខែមីនា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×