ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តសៀមរាប បានធ្វើការដុតកម្ទេចចោលនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទចំនួន ១តោន នៅទីលានចាក់សម្រាម ស្ថិតនៅភូមិអន្លុងពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សូមជម្រាបផងដែរថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទត្រូវបានមន្ត្រីជំនាញត្រួតពិនិត្យឃើញ និងរឹបអូសបាននាខែកុម្ភៈកន្លងមក៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ




