អំពើហិង្សាទៅលើស្ត្រី គេសង្កេតឃើញថា ជារឿយតែងកើតឡើងភាគច្រើន នៅក្នុងសង្គមគ្រួសារដែលមានជីវភាពក្រីក្រ ខ្វះនូវការអប់រំ និងការយល់ដឹងជ្រៅជ្រះ ពោលគឺភាពអវិជ្ជាតែម្តង។
ជាការពិតណាស់ គ្រប់គ្នាជឿជាក់គិតថា អ្នកមានប្តីជាសេដ្ឋី ឬ ឧកញ៉ា ប្រហែលមិនដឹងជារស់នៅមានសេចក្តីយ៉ាងណាទេមើលទៅ។ ប៉ុន្តែ អ្វីដែលបានយល់ឃើញបែបនេះ គឺមិនដូច្នោះទាំងអស់ទេ ព្រោះថាឧកញ៉ា ឬ ប្តីមានអំណាចទឹកលុយមួយចំនួនតូច នៅខាងក្រៅបង្ហាញជាធ្វើនូវទង្វើដ៏ល្អ និងភាពផ្អែមល្ហែមជាមួយគ្រួសារ គួរឲ្យកោតសរសើរណាស់ តែធាតុពិត នៅខាងក្នុងវិញ គឺអាចពោរពេញទៅដោយហិង្សា ដែលយើងគ្រប់គ្នាមិនបានដឹង។
ជាក់ស្តែង ដូចជាករណីឧកញ៉ា ឌួង ឆាយ ជាដើម គឺនៅពេលនេះបានធ្វើឲ្យមហាជនបានជ្រាបច្បាស់ហើយ ថាតើលោកជាមនុស្សបែបណា? ក្រោយវីដេអូបែកធ្លាយឧកញ៉ាដ៏មានចិត្តឆេវឆាវរូបនេះ បានប្រើអំពើហិង្សាដ៏សាហាវៗមកលើអតីភរិយាខ្លួនគ្មានត្រាប្រណី ក្នុងនោះដូចជាលោតធាក់ក្បាល ឬ ចាប់អូសប្រពន្ធឡើងទីណាត់ទីណែងប្រៀបដូចសត្វធាតុ នៅពេលរូបគេមួរម៉ៅក្តៅចិត្ត ដែលអាចក្រោយត្រឡប់មកពីខាងក្រៅផឹកស្រវឹងម្តងៗ។
យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើនដែលនឹកស្មានមិនដល់ បានបញ្ចេញអារម្មណ៍ឈឺចាប់ជំនួយអ្នកនាង ដេត ម៉ាលីណា យ៉ាងដូច្នេះថាថា៖ «ធាតុពិតមិនអាចបិទបាំងបានទេ ខាងក្រៅល្អហួស តែខាងក្នុងខ្មៅទាំងចិត្ត ខ្មៅទាំងឈាម លោក ឧកញ៉ាសម្តែង, មើលវីដេអូនេះហើយ ទើបដឹងថាមនុស្សស្គាល់មុខ តែមុនស្គាល់ចិត្ត អាចជាបុគ្គលដែលឲ្យមហាជនគោរពស្រលាញ់ពីទឹកចិត្តសប្បុរស តែនៅពីក្រោយការពិត ហ៊ានលើកដៃវៃប្រពន្ធខ្លួនឯង បំផ្លាញរបស់របរក្នុងផ្ទះ ។ ណ្ហើយ អាណិតបងស្រី, សម្តែងក្នុងfbធ្វើដូចស្រលាញ់ប្រពន្ធណាស់អ៊ីចឹង នៅក្រៅវ៉ៃទាត់ធាក់ដូចសត្វធាតុ នេះហើយអាយដល់របស់ប្រជាជន ចេញវីដេអូមួយៗប្រៀនប្រដៅគេឯង តែខ្លួនឯងវិញ លាងមិនជ្រះផង ស្អប់បំផុតមនុស្សប្រុសលើកដៃវាយស្រី អន់ណាស់»។ រីឯអ្នកខ្លះទៀត ក៏បានទម្លាយចេញពីចរិតពិតរបស់ឧកញ៉ាហិង្សារូបនេះគួរឲ្យភ្ញាក់ផ្ងើលថា៖ «កាលជំនាន់ Club55 ទៅលើកណាក៏ជួប សម្ដីវិញដូចអាចម៍ ចាស់ចំណាស់ណាក៏ហៅហែងដែរ ធ្វើប្ញកដូចមានតែឯងលើលោក ស្អប់ជាងអាចម៍ទៀត ទៅ Bottom Up ជួបទៀត មនុស្សសាងអាក្រក់ចឹងមែន សមមុខដួលផ្កាប់មុខនៅ Bottom Up ដូចឆ្កែ អញសើចចង់រហែកមាត់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










