ដូចដែលបងប្អូនប្រិយមិត្តបានទទួលជ្រាប និងក៏ដូសម្តែងនូវក្តីតក់ស្លុតរួចហើយ ទាក់ទងវីដេអូអំពើហិង្សាដ៏សាហាវៗ ពីសំណាក់ឧកញ៉ា ឌួង ឆាយ ទៅលើអតីតភរិយា អ្នកនាង ដេត ម៉ាលីណា ដែលសូម្បីតែសម្តេចតេជោ ហ៊ុន សែន ក៏បង្ហាញនូវការឈឺចាប់ រហូតសម្តេចបានចូល Comment បែបនេះថា៖ «ហេតុអី ដួង ឆាយ ឃោរឃៅ ដល់កំរិតនេះ?»។
តែទោះយ៉ាងណា ក្រោយវីដេអូនេះបានកំពុងផ្ទុះឡើងកក្រើកបណ្តាញសង្គម ជាមួយនឹងមតិស្អប់ខ្ពើមយ៉ាងខ្លាំងក្លា ពីសំណាក់បងប្អូនមហាជនទូទៅ នៅពេលនេះ សាមីខ្លួនឧកញ៉ា ឌួង ឆាយ បានបង្ហោះសារសុំចិត្តបងប្អូនកុំទាន់អាលច្រឡោតខឹង ដោយខ្លួននឹងចេញវីដេអូបកស្រាយចំពោះវីដេអូហិង្សានេះនៅពេលបន្តិចទៀតនេះ ដោយបានសរសេររៀបរាប់បញ្ជាក់ថា៖ «ខ្ញុំបាទនឹងឡាយផ្ទាល់ពេលបន្តិចទៀតនេះ ខ្ញុំបាទសូមចិត្តពូមីងបងប្អូនស្តាប់ហេតុផលរបស់ខ្ញុំសិនណាបាទ។ ខ្ញុំដឹងថាខ្ញុំបានធ្វើខុស ខ្ញុំទទួលស្គាល់កំហុសគ្រប់បែបយ៉ាង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








