Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង អះអាងថា នឹង​យក​អំណោយ និង​ថវិកា​របស់​សប្បុរសជន ចាត់ចែង​ប្រើប្រាស់​ក្នុង​សកម្មភាព​នានា ឲ្យ​ស្របទៅតាម​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩

​ខេត្តស្វាយរៀង ៖ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​ខេត្ត នា​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៦ ខែមីនា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ទទួលយក​អំណោយ និង​ថវិកា​មួយចំនួន​ពី​លោក សោម សុធា អគ្គនាយក​គម្រោង​អចលនទ្រព្យ​ភូមិ​មរតក ស្ថិតក្នុង​ភូមិ​ចំបក់ សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ដើម្បី​ចូលរួម​ឧបត្ថម្ភ​ដល់​រដ្ឋបាល​ខេត្តស្វាយរៀង​។

​អំណោយ​ទាំងនោះ​រួមមាន​៖ ម៉ាស ១៥​កេស ស្មើនឹង​៣៧,៥០០​ម៉ាស់​, អាល់កុល ៨​កាន និង​ថវិកា មួយចំនួនទៀត ជូន​ដល់​គណៈកម្មការ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ខេត្តស្វាយរៀង ។

​ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត​មានប្រសាសន៍​ថ្លែង​នូវ​ការ​អរគុណ​ដល់​លោក​អគ្គនាយក​គម្រោង​អចលនទ្រព្យ​ភូមិ​មរតក ដែល បាន​ចូលរួម​បរិច្ចាគ​នូវ​អំណោយ និង​ថវិកា​ផ្តល់ឱ្យ​រដ្ឋបាល​ខេត្តស្វាយរៀង សម្រាប់​គាំទ្រ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​១៩ ទាំងនេះ សបញ្ជាក់​ឱ្យឃើញ​ពី​កាយវិការ ប្រកបដោយ​សប្បុរសធម៌ និង​ជា​វប្បធម៌​នៃ​ការចែករំលែក​ក្នុងសង្គម​ទៅលើ​ការជួយ​គ្នា​ក្នុង​គ្រា​លំបាក​។

​ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់ថា អំណោយ​ដែល​បាន​ផ្ដល់ជូន​រដ្ឋបាលខេត្ត​នៅថ្ងៃនេះ និង​យកទៅ​ចាត់ចែង​ប្រើប្រាស់​ក្នុង​សកម្មភាព​នានា ឲ្យ​ស្របទៅតាម​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​រីក​រាលដាល​នៅក្នុង​សហគមន៍​នាពេល​បច្ចុប្បន្ន ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ រក្សា​សិទ្ធិ​ដោយ​៖​វ៉ៃ​កូ​

×