Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្តតាកែវ ចុះ​ត្រួតពិនិត្យ​ទីតាំង​វត្ត​តុំ ដែល​ស្ថិតនៅ​ជាយក្រុង​ដូន​កែវ​សម្រាប់ធ្វើ ឈាបនដ្ឋាន​បូជាសព អ្នកជំងឺ​កូ​វីដ​-១៩

​តាកែវ ៖ អភិបាល​ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា រួម​ជាមួយនឹង​មន្ត្រី​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃ​អង្គារិ៍ ទី​១៦ ខែមីនា ឆ្នាំ​២០២១​នេះ បាន​ចុះ​ត្រួតពិនិត្យ​បរិវេណ​នៃ​ទីតាំង​វត្ត​តុំ ដែល​ស្ថិតនៅ​ក្នុងភូមិ​បិ​ន​ម៉ៅ សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ធ្វើជា​ទីតាំង​សម្រាប់ ឈាបនដ្ឋាន​បូជាសព អ្នកជំងឺ​កូ​វីដ​១៩​។​

​ឯកឧត្តម អ៊ូច ភា បាន​ថ្លែងឱ្យដឹងថា ការសម្រេច​ជ្រើស​យក​ទីតាំង​វត្ត​តុំ​នេះ គឺ​បន្ទាប់ពី​បាន​ពិភាក្សាគ្នា​ជាមួយនឹង​មន្ទីរ​ពាក់ព័ន្ធ នឹង​ព្រះ​មេគុណ​ខេត្ត និង​ជា​ព្រះចៅអធិការ​វត្ត​តុំ ដោយ​ព្រះអង្គ​យល់ព្រម​ផ្ដល់​ដី​មួយកន្លែង​នៅក្នុង​ទីតាំង​វត្ត សម្រាប់​រៀបចំ​ធ្វើជា​កន្លែង​បូជាសព​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ដោយ​គិតគូរ​ពី​សុវត្ថិភាព និង​មិនឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះទេ​។​

​ឯកឧត្តម​អភិបាលខេត្ត​តាកែវ​បាន​ថ្លែងបន្តថា បច្ចុប្បន្ននេះ​មន្ត្រី​ជំនាញ​សូ​រិ​យោ​ដី​កំពុងតែ​ចុះទៅ​វាស់វែង និង​សិក្សា​ពី​ប្លង់​ដើម្បី​រៀបចំ​សាងសង់​ឡ​បូជាសព​អ្នកជំងឺ​កូ​វីដ​-១៩ អោយបាន​លឿន​បំផុត​ទៅតាម​ការណែនាំរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ ហ៊ុន សែន ៕​រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

×