Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ នៅ​ភូមិ​គង្គា​ផុស​

​ភ្នំពេញ ៖ រកឃើញ​អ្នក​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ ចំនួន ០៣ នាក់ នៅវេលា​ម៉ោង​១០ និង​៤០​នាទី ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ នៅ​ឃ្លាំង​លក់​រថយន្ត RVLG (​ពាក់ព័ន្ធ​នឹង​ករណី អ្នកជំងឺ ឈ្មោះ ចាន់ មករា​) ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​២២៣j ផ្លូវ​លេខ​៥៩៨ ក្រុមទី​៦ ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ក្រុមគ្រូពេទ្យ បានមក​ទទួលយក អ្នក​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ ចំនួន ០៣ នាក់​។​

​អ្នក​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ ចំនួន ០៣ នាក់ មានដូចជា​៖ ១/ បុរស អាយុ​៤៣​ឆ្នាំ ២/ កុមារី អាយុ​១៦​ឆ្នាំ ៣/ កុមារា អាយុ​១២​ឆ្នាំ ហើយ អ្នកជំងឺ​ទាំងបី​នាក់ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​សណ្ឋាគារ The Great Duke (​អតីត​សណ្ឋាគារ​អាំងទែរ​កង់​ទី​ណង់​តា​ល់​) ដោយឡែក​ទីតាំង​ខាងលើនេះ បាននិងកំពុង​បិទ​ជា​បណ្ដោះ​អាសន្នកាល​ពីថ្ងៃ​ម្សិលមិញ ក្រោយពី​មានការ​យក​សំណាក​ទៅលើ​មនុស្ស​ចំនួន​១៩​នាក់ ដែល​ពាក់ព័ន្ធ​ក្នុង​ឃ្លាំង​ខាងលើនេះ​រួចមក​៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

×