Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​ការពិត​ទេ !? ដែល​ឧកញ៉ា ឌួង ឆាយ ផ្ទុះ​កំហឹង​ឈានដល់​មាន​ហិង្សា ដោយសារតែ​អតីត​ភរិយា ដេ​ត ម៉ាលី​ណា បង្ខំ​ខ្លួន​ឲ្យ​ក្រៀវ​…

​ដូចដែល​បងប្អូន​ប្រិយមិត្ត​បានទទួល​ជ្រាប និង​ក៏​ដូ​សម្តែង​នូវ​ក្តី​តក់ស្លុត​រួចហើយ ទាក់ទង​វីដេអូ​អំពើហិង្សា​ដ៏​សាហាវៗ ពី​សំណាក់​ឧកញ៉ា ឌួង ឆាយ ទៅលើ​អតីត​ភរិយា អ្នកនាង ដេ​ត ម៉ាលី​ណា ដែល​សូម្បីតែ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បង្ហាញ​នូវ​ការឈឺចាប់ រហូត​សម្តេច​បាន​ចូល Comment បែបនេះ​ថា ៖ «​ហេតុ​អី ដួង ឆាយ ឃោរឃៅ ដល់​កំរិត​នេះ​?»​។​

​តែ​ទោះយ៉ាងណា ក្រោយ​វីដេអូ​នេះ​បាន​កំពុង​ផ្ទុះឡើង​កក្រើក​បណ្តាញ​សង្គម ជាមួយនឹង​មតិ​រិះគន់ និង​ការ​ស្អប់ខ្ពើម​ដូច​ព្យុះ ពី​សំណាក់​បងប្អូន​មហាជន​ទូទៅ នៅពេលនេះ សាមីខ្លួន​ឧកញ៉ា ឌួង ឆាយ បានចេញ​មុខ​ឡាយ​វីដេអូ​បកស្រាយ ដោយ​ក្នុងនោះ​ជ្រុង​មួយ ដែល​នាំ​ឲ្យ​ឈានដល់​ការប្រើ​អំពើហិង្សា​បែបនេះ គឺ​ដំបូង​ឡើយ​ដោយសារ​អតីត​ភរិយា បង្ខំ​ឲ្យ​ខ្លួន​ក្រៀវ​ប្រដាប់ភេទ ព្រោះ​ខ្លាច​ខិលខូច​មាន​ស្រី​ខាងក្រៅ និង​ឈានដល់​ការ​មានកូន​។​

​គួរ​ឲ្យ​ដឹងផង​ដែរ​ថា ការដែល​អ្នកនាង ដេ​ត ម៉ាលី​ណា ទម្លាយ​ចេញ​វីដេអូ​នៃ​សកម្មភាព​ហិង្សា​ដ៏​សាហាវៗ​នេះ គឺ​ដោយសារ​ខឹង​អ​តី​ស្វាមី ឌួង ឆាយ យក​កូន​ទៅ​នៅ​ជាមួយ តាំងពី​ថ្ងៃទី​៨ មីនា ដែល​រហូត​មកទល់ពេលនេះ ពុំទាន់​យកមក​វិញ​។ ប៉ុន្តែ រឿងនេះ​លោក ឌួង ឆាយ ក៏បាន​បកស្រាយ​ហេតុផល​ថា មកពី​អ្នកនាង ដេ​ត ម៉ាលី​ណា ពុំ​ខ្វល់ខ្វាយ​មើលថែ និង​ផ្តល់​ភាពកក់ក្តៅ​ដល់​កូនៗ​នោះទេ គឺ​រវល់​តែ​ដើរលេង​ផឹកស៊ី ដាច់ៗ​យប់ ជាហេតុ​ធ្វើ​ឲ្យ​រូបលោក មានការ​ព្រួយបារម្ភ អាណិតកូនៗ និង​យកមក​ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ដល់​ពួកគេ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×