Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់ សរសេរ​ខូ​មិន​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា​ខ្ញុំ​ឆ្លង​ជំងឺ COVID-19 ហើយ​ទីបំផុត​ត្រូវ​នាំខ្លួន​ទៅកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក ជាបន្ទាន់​

​បាត់ដំបង ៖ ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន​ជាពិសេស​បងប្អូន​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ជ្រាបថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ដែល​លេចឡើង​ក្នុង​បណ្តាញ​សង្គម​តាមរយៈ​សេចក្តី​ខូ​មិន​Comment របស់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Chen Chen ថា (​ខ្ញុំ​មិន​ហ៊ាន​ចូល​ផ្ទះ​របស់ខ្ញុំ​ទេ -​មូលហេតុ​ដោយសារ​ខ្ញុំ​ឆ្លង​ជំងឺ​កូ​វីដ​ហើយ​-​ខ្ញុំ​និយាយ​មែន​ពូ​)​។

​ទទួលបាន​ព័ត៌មាន​នេះ​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​សហ​ការណ៍​ជាមួយ​នាយកដ្ឋាន​ជំនាញ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រួមជាមួយ​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង អាជ្ញាធរ​មូលដ្ឋាន​ស្រុក​បាណន់ និង​មហាជន​ក្នុង​បណ្តាញ​សង្គម​ផង​រហូតដល់​រសៀល​នេះ​ទើប​ស្វែងរក​ម្ចាស់ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Chen Chen ឃើញ​។

​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ជា​ស្ត្រី​មាន​វ័យ​១៨​ឆ្នាំ​រស់នៅ​ឃុំ​ចែង​មានជ័យ​ស្រុក​បាណន់ ខេត្តបាត់ដំបង ។ នៅ​ចំពោះមុខ​មន្ត្រី​សុខាភិបាល និង​អាជ្ញា​រធរ​មូលដ្ឋាន​រូប​គាត់​បាន​ឆ្លើយ​បញ្ជាក់ថា ពីថ្ងៃ​ទី​១៣ ខែ មីនា ឆ្នាំ​២០២១ គាត់​បាន​សរសេរ​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់គាត់​ថា (​សព្វថ្ងៃ​ខំធ្វើការ​ទាំង​ឈឺ ទាំង​ជា​ដើម្បី​លុយ​)​នៅពេលនោះ​មាន​អ្នក​ខូ​មិន​Comment សួរ​គាត់​ថា​(​កើត​អី​?) រូបគាត់​ក៏​ឆ្លើយតប​ក្នុង​ខ្លឹមសារ​ខូ​មិន​Coment​ថា (​ខ្ញុំ​មិន​ហ៊ាន​ចូល​ផ្ទះ​របស់ខ្ញុំ​ទេ -​មូលហេតុ​ដោយសារ​ខ្ញុំ​ឆ្លង​ជម្ងឺ​កូ​វីដ​ហើយ​-​ខ្ញុំ​និយាយ​មែន​ពូ​)​។

​នៅ​ទីបំផុត​ស្ត្រី​រូបនេះ​បញ្ជាក់ថា អ្វីដែល​គាត់​បាន​សរសេរ​ក្នុង​ខូ​មិន​Comment ខាងលើ​គឺ​មិនមែនជា​ការពិត​ទេ នោះ​គឺជា​រឿងប្រឌិត​លេងសើច​ក្នុង​បណ្តា​សង្គម​តែប៉ុណ្ណោះ​។

​ទោះជា​យ៉ាងណាក៏ដោយ​នៅក្រោយពេល​សាកសួរ​រួច​អាជ្ញាធរ​ស្រុក​បាណន់ មន្ត្រី​សុខាភិបាល​បាន​នាំ​រូបគាត់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​នៅ​មណ្ឌល​០១​ស្រុក​បាណន់​និង​ផ្តើម​យក​វត្ថុ​សំណាក​លើ​រូបគាត់​ទៅពិនិត្យ ត្បិត​តាម​ប្រភព​បានឱ្យដឹងថា​រូបគាត់​ទើបនឹង​វិលត្រឡប់​មកពី​ខាងក្រៅ​មូលដ្ឋាន​ស្រុក​បាណន់​នៅក្នុង​អំឡុងពេល​នេះដែរ​។

​នៅ​ចំពោះមុខ​បញ្ហា​បែបនេះ​ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​សូម​អំពាវនាវ​ដល់​បង​ប្អ​ន​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម សូមមេត្តា​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​ក្នុង​រឿង​ត្រឹមត្រូវ ចៀសវាង​ការប្រើប្រាស់​បណ្តាញ​សង្គម​ដែល​នាំ​បង្ក​ឱ្យ​ខ្លួន​មានទោស​កំហុស ឬ​ប្រើប្រាស់​បណ្តាញ​សង្គម​ក្នុង​ចេតនា​បំពុលបរិយាកាស​សង្គម​ឱ្យសោះ សូម​អរគុណ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×