ឆ្នាំជូត
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ ៦១។
-សូមខមិនលេខ ៨៨៨ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត ពង្សទេវតាប្រុស ធាតុទឹក រាសីធ្លាក់ស្រុតចុះ ។ នៅថ្ងៃនេះការងារជួបការលំបាកខ្លាំងត្រូវរាំងស្ទះ ចំណែកបញ្ហាលុយកាក់វិញនោះជះឥទ្ធិពលដល់ខ្ទង់ចំណូល។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការលូតលាស់យឺត ហើយបើជួញឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ។ រីឯមនោសញ្ចេតនាត្រូវរក្សាភាពនឹងនរចៀសវាងឈ្លោះប្រកែកនិងធ្វើអោយប៉ះពាល់ដល់មនោសញ្ចេតនាទាំងសងខាង៕
ឆ្នាំឆ្លូវ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹកដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ៤៥ និងលេខ ៦៦ ។
-សូមខមិន ៦៨៩ យកលាភសម្បត្តិមហាសេដ្ឋីនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ពង្សមនុស្សប្រុស ធាតុដី រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតែងភ្លឺថ្លា លោកអ្នកអាចសម្រុកការងារបានហើយ ព្រោះផលជាផ្លែផ្កាតែងហុចមកវិញគួរជាទីពេញចិត្ត។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាជួញទីជិតឆ្ងាយឡើយការរកប្រាក់កម្រៃក៏គ្រាន់បើជាងមុនផង។ ចំណែកបញ្ហាសេចក្តីស្នេហាកម្លោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមល្អប្រពៃគួរសម៕
ឆ្នាំខាល
-ម៉ោងនៃលាភសំណាងគឺម៉ោង៤ព្រឹក ដល់ម៉ោង ៥ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងឈាមជ្រូក។
-លេខនៃលាភសំណាងគឺលេខ២៧ និងលេខ៤៩។
-សូមខមិនលេខ ១១១ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំខាល ពង្សមនុស្សស្រី ធាតុឈើ រាសីល្អជាមធ្យម។ នៅថ្ងៃនេះការងារលោកអ្នកជួបការលំបាកច្រើន សមត្ថភាពខ្សោយអារម្មណ៍មិននឹងនរ ហេតុនេះកាន់តែជះឥទ្ធិពលច្រើនដល់ការងារ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ បើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសទេ ព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកបមួយចំនួនត្រឡប់មកវិញផង។ ចំណែកសេចក្តីស្នេហាវិញនោះអ្នកបានរៀបការឬកំពុងស្រឡាញ់គ្នាគឺមានក្តីសុខបំផុត៕
ឆ្នាំថោះ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹក ដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ ១ និងលេខ ៦៩។
-សូមខមិនលេខ ១៦៨ ដើម្បីយកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ ពង្សមនុស្សស្រី ធាតុឈើ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះបើលោកអ្នកមានចាត់ចែងការងារឬកិច្ចការងារដែលនៅសល់ពីមុនមកតែងផ្តល់ផលល្អនៅពេលក្រោយវិញជានិច្ច។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ ចំពោះបញ្ហាមនោសញ្ចេតនាទាំងពីរនាក់ត្រូវស្វែងយល់ពីបំណងប្រាថ្នារបស់គ្នាទើបមនោសញ្ចេតនារីកចម្រើនល្អ៕
ឆ្នាំរោង
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១៩ និងលេខ ២៩។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិសំពៅហ្លួងនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង ពង្សទេវតាប្រុស ធាតុមាស រាសីឡើងខ្ពស់។ ក្នុងថ្ងៃនេះលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចចាប់ផ្តើមពេញដៃពេញជើងបានហើយ ចំពោះបញ្ហាការងារដោយមានភាពអន្ទះសារ ហេតុនេះងាយមានការខុសឆ្គងខ្លះៗប៉ុន្តែជាអ្វីទេ ព្រោះតែការងារលោកអ្នកមានឱកាសហូរចូលទ្រព្យច្រើន។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញនឹងទទួលបានប្រាក់ចំណេញកាក់កបជាងមុនផង។ រីឯមនោសញ្ចេតនាពុំទាន់មានឱកាសជួបមនុស្សដូចប្រាថ្នាទេ៕
ឆ្នាំម្សាញ់
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹកដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌បៃតង និងពណ៌ក្រហម។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ៩៩។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិទេវតាទ្រព្យនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសីល្អជាមធ្យម។ ថ្ងៃនេះបើលោកអ្នកមានការប្រកបការងារអ្វីមួយមិនត្រូវមើលស្រាលក្រុមមនុស្សឡើយ ត្រូវប្រុងប្រយ័ត្នជានិច្ចព្រោះគេនៅចាំមើលតែចន្លោះប្រហោងរបស់លោកអ្នកប៉ុណ្ណោះ។ ចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនថាជួញទីជិតឆ្ងាយឡើយគ្រាន់រកផលកម្រៃគ្រាន់ជាទីកក់ក្តៅទៅរួច។ រីឯសម្ព័ន្ធស្នេហាមានភាពផុយស្រួយជម្លោះវិវាទណាស់ គួរប្រយ័ត្នពាក្យសម្តីបន្តិចទើបជាការប្រសើរបំផុត៕
ឆ្នាំមមី
-ម៉ោងនៃលាភសំណាងគឺម៉ោង ៧ព្រឹក ដល់ម៉ោង៧យប់។
-ពណ៌នៃលាភសំណាងគឺទឹកក្រូច និងស។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៨៩។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិសម្បត្តិសំពៅហ្លួងនឹងប្រទានសម្បត្តិមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី ពង្សទេវតាស្រី ធាតុភ្លើង រាសីឡើងខ្ពស់។ ថ្ងៃនេះលោកអ្នកមានការសុខទាំងកាយសប្បាយទាំងចិត្តគ្រាន់គាប់ប្រសើរ តែសម្រាប់ស្ត្រីនៅជួបបញ្ហាលំបាកផ្លូវចិត្តក៏ខ្ពស់ផង។ ចំណែកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការទិញចូលលក់ចេញគ្រាន់កម្រើកមួយៗគួរសម បើចង់ជួញទីជិតឆ្ងាយផលកម្រៃក៏តែឆ្លើយតបគួរជាទីពេញចិត្តមួយចំនួនត្រឡប់មកវិញដែរ។ ចំពោះបញ្ហាស្នេហាកម្លោះក្រមុំវិញកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំមមែ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹក ដល់ម៉ោង ១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះ និងពណ៌បៃតង។
-លេខនៃលាភសំណាងគឺលេខ ២០ និងលេខ ៦៦។
-សូមខមិនលេខ ៧៨៩ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ ពង្សទេវតាស្រី ធាតុមាស រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីកុំរង់ចាំយូរពីព្រោះផលជាផ្លែផ្កាគឺតែងហុចមកវិញជានិច្ច។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនថាជួញទីជិតឆ្ងាយឡើយ លោកអ្នកអាចរកផលកម្រៃចូលមួយៗគ្រាន់បំពេញបំពង់ផងដែរ។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំមានភាពស្រស់ស្រាយនិងមានការចេះអត់ឱនអោយគ្នាល្អណាស់៕
ឆ្នាំវក
-ម៉ោងនៃលាភសំណាងគឺម៉ោង៤ព្រឹក ដល់ម៉ោង៩យប់។
-ពណ៌នៃលាភសំណាងគឺពណ៌សនិងខ្មៅ។
-លេខនៃលាភសំណាងគឺលេខ ៦៩ និងលេខ៩៩។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិទេវតាទ្រព្យមាសប្រាក់កែវកង នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះ លុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក ពង្សយក្សប្រុស ធាតុដែក រាសីធ្លាក់ល្អជាមធ្យម។ ការប្រកបការងារថ្ងៃនេះ ចូរប្រយ័ត្នប្រយែងជួបជម្លោះវិវាទណាមួយ ព្រោះតែសម្តីប៉ប៉ាច់ប៉ប៉ោចឥតបានការ ក្រៅពីនេះមិនត្រូវចាំចាប់កំហុសអ្នកដទៃច្រើនឡើយប្រយ័ត្នផ្តល់ភាពលំបាកដល់ខ្លួនឯងវិញ។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ជួបផលលំបាកក្នុងការរកចំណូលបន្តិចព្រោះលាភច្រើនបោលហួសពុំសូវជាប់ទេ។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំ ពោះម៉ាយ ម៉េមាយ កុំលេងម៉េះម៉ោះច្រើន ប្រយ័ត្នកើតជម្លោះវិវាទ ហើយមានតែរឿងសៅហ្មងដាក់គ្នា៕
ឆ្នាំរកា
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងលឿង។
-លេខនៃលាភសំណាងគឺលេខ ៤៨ និងលេខ ៥៩។
-សូមខមិនលេខ ៦៦៦ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់ នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា ពង្សយក្សប្រុស ធាតុដែក រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ផ្តល់ផលល្អសម្រាប់ស្ត្រីចាត់ចែងការងារ ពីព្រោះថាផលល្អៗតែងហុចមកវិញផង។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរនិងមុខជំនួញ។ ចំណែកការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯមនោសញ្ចេតនាស្នេហាកម្លោះក្រមុំ មានភាពផ្អែមល្ហែមនឹងគ្នាល្អប្រពៃណាស់៕
ឆ្នាំច
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ៦៦។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វាយចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាច ពង្សយក្សស្រី ធាតុដី រាសីឡើងខ្ពស់។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថានៅតែល្អប្រសើរទេ ហេតុនេះបើចង់ធ្វើអ្វីក៏ដោយក៏តែងផ្តល់ផ្លែផ្កាមកវិញជាទីពេញចិត្តជានិច្ច។ ការរស់នៅមានភាពសុខដុមនៅក្នុងរង្វង់គ្រួសារ បើមានបញ្ហាជម្លោះវិវាទគឺជាពេលវេលាល្អក្នុងការដោះស្រាយផង។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬចង់ចេញប្រកបជំនួញអ្វីមួយជាឱកាសល្អប្រពៃបំផុត។ សម្ព័ន្ធស្នេហាគូស្នេហ៍ត្រូវបន្ថែមភាពផ្អែមល្ហែម និងអណ្តែតអណ្តូងបន្តិចដើម្បីអោយមនោសញ្ចេតនារីកចម្រើនកាន់តែខ្លាំង៕
ឆ្នាំកុរ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងផ្កាឈូក។
-លេខនៃសំណាងគឺលេខ ២១និងលេខ ៨២។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិទេវតាទ្រព្យនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ ពង្សមនុស្សស្រី ធាតុទឹក រាសីឡើងខ្ពស់។ ថ្ងៃនេះបើលោកអ្នកប្រកបការងារអ្វីក៏ដោយអាចចាប់ផ្តើមពេញដៃពេញជើងបានហើយ ចំពោះបញ្ហាការងារដោយមានភាពអន្ទះសារ ហេតុនេះងាយមានការខុសឆ្គងខ្លះៗ ប៉ុន្តែមិនជាអ្វីនោះទេ ព្រោះតែការងារលោកអ្នកនៅក្នុងថ្ងៃនេះមានឱកាសហូរចូលទ្រព្យច្រើន។ រីឯសម្ព័ន្ធស្នេហាវិញនោះពុំទាន់បានជួបមនុស្សដូចប្រាថ្នាទេ៕