Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កុងតឺន័រ​បើក​ទៅបុក​រថយន្ត​ម៉ាក​រ៉េ​ហ្វ​រ​កំពុង​ឆ្លង​ស្តុ​ប​ចំ​ពី​ចំហៀង​ខាងមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទាត​ឡើងលើ​សួន​រង​ការខូចខាត​ផ្នែក​ខាងមុខ​ខ្ទេច​ទាំងស្រុង​

ភ្នំពេញ​÷​រថយន្ត​កុងតឺន័រ​មួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក​រ៉េ​ហ្វ័​រ​កំពុង​ឆ្លង​ស្តុ​ប​ចំ​ពី​ចំហៀង​ផ្នែក​ខាងមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​រងគ្រោះ​ខ្ទាត​ឡើងលើ​សួន​រង​ការខូចខាត​ខ្ទេច​ផ្នែក​ខាងមុខ​ទាំងស្រុង​ចំណែកឯ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​វិញ ចំណុច​មុខ​វត្ត​ឃ្មួញ​។​សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង​១១ និង ៣០ នាទី​យប់​ថ្ងៃទី​១៦ ខែមីនា​ឆ្នាំ ២០២១ ត្រង់ចំណុច​ស្តុ​ប​២៤​ម៉ោង ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ​កែង​នឹង​ផ្លូវ​សម្តេច​ជា​សុី​ម ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​ប្រភពព័ត៌មាន​ពី​សម​ត្ត​កិច្ច​នៅ​ប្រចាំ​ការជាប់​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក​រ៉េ​ហ្វ័​រ​មួយគ្រឿង​ពណ៌​សំបក​ឪឡឹក ពាក់​ផ្លាកលេខ ស្វាយរៀង 2-A 1030 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សម្តេច​ជា​សុី​ម​ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​មធ្យម​ខណៈ​មកដល់​ចំណុចកើតហេតុ​ប្រុង​និង​ឆ្លង​ស្តុ​ប​២៤​ម៉ោង​ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​ក្បាល​ពណ៌​សលាយ​ខៀវ ពាក់​ផ្លាកលេខ ភ្នំពេញ 3C 5797 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន​មក​បុក​រថយន្ត​ម៉ាក​រ៉េ​ហ្វ័​រ​ចំ​ពី​ចំហៀង​ខាងមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទាត​ឡើងលើ​សួន​រង​ការខូចខាត រួច​រថយន្ត​បង្ក​ព្យាយាម​បើករ​ត់ដល់​ជិត​វត្ត​ឃ្មួញ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​បាន​វិញ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរខ​ណ្ឌែ​ន​សុខ​ចុះ​មកដល់​រួច​ក៏បាន​ទំនាក់ទំនង​ទៅខាង​ជំនាញ​ចរាចរ​ក្រុង​ឲ្យ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ដ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា​មេ​ត​

×