Sunday, January 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំង​ស្តុក​អេតចាយ​កំពុង​បំផ្លាញ​សោភ័ណ្ឌភាព​ទីក្រុង​ដូនកែ​វ ដែល​ទើបតែ​ទទួលបាន​ផ្ការំដួ​លពី​រ​ទង​

​តាកែវ​ ៖ ទីក្រុង​ដែល​ទើបតែ​ទទួលបាន​ផ្ការំដួល​ពីរទង ថា​ជា​ទីក្រុង​ស្អាត​ឥឡូវ​បាន​និង​កំពុងតែ​បង្ហាញ​នៅ​ស​កណ្តា​នុ​ពុល​ពិសេស គឺ​ទីតាំង​ស្តុក​អេតចាយ​យ៉ាង​ធំ​នៅ​ចំ​កណ្តាល​ទីក្រុង​ដូន​កែវ ខេត្តតាកែវ​តែម្តង ដែល​បច្ចុប្បន្ន​ទីតាំង​កំពុង​រំលោភ​បំពាន​លើ​ផ្លូវ​សារ​ធា​រណៈ ដោយ​ក្លាចរឯង​ពី​សមត្ថកិច្ច​ជំនាញ ឬ​អជ្ញាធរ​ឡើយ ។

យោង​តាម​ការលើកឡើង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង និង​អ្នកធ្វើដំណើរ​នៅតាម​ផ្លូវ​ខេត្ត​លេខ ២៨ ជាច្រើន​បាន​នាំគ្នា​និយាយថា ទីតាំង​ស្តុក​អេតចាយ​នេះ​បាននិងកំពុង​ធ្វើអោយ​មាន​ការ​ព្រួយ​បា​រម្ម​ណ៏​ខ្លាំង ចំពោះ​កន្លែង​ស្តុក​អេតចាយ ដែល​កំពុង​គរ​ដូច​ភ្នំ​នៅ​លើ​ថ្នល់ សឹងតែ​មួយ​ច​ហៀ​ង​ផ្លូវ​ទៅ​ហើយ តែ​បែរជា​មន្ត្រី​ជំនាញ​មួយ​ចំនួន មើល​មិន​ឃើញ​ពី កត្តា​គ្រោះ​ថ្នាក់​នេះ​ទៅ​វិញ ដោយ​ពិបាក​និង​ហ៊ាន​បើកបរ​ក្បែរ និង​ដើរ​ក្បែរ​ទីតាំង​នោះ​ខ្លាំង​ណាស់ ។

ពួកគាត់​បាន​នាំគ្នា​និយាយទៀតថា ទីតាំង​ស្តុក​អេតចាយ​គឺ​ធ្លាប់បាន មាន​ការណែនាំ​ជា​ច្រើនលើក​ច្រើនសារ​រួច​មក​ពី​សំណាក់​អាជ្ញរធរ​ក្រុង​ដូនកែ​វ តែ​ទោះជា​យ៉ាងណា ក៏​នៅតែ​ដដែល ដូច​ចាក់ទឹក​លើ​ក្បាល​ទា​រចឹង ។ ក្នុងនោះដែរ​ពួកគាត់​មានតែ​សំណូរពរ​ទៅ​ឯកឧត្តម ឡាយ វណ្ណៈ អភិបាល​ខេត្ត​ទេ ទើប​អ​ច​ជួយ​ដោះស្រាយ​នៅ​បញ្ហា​នេះ​បាន ។

​បើ​តាម​ការឳ្យដឹងពី​លោក កង អាណាន់ អភិបាលរង​ក្រុង​ដូន​កែវ បានអោយដឹងថា ទីតាំង​ស្តុក​អេតចាយ​ខាងលើនេះ​ត្រូវបាន​អជ្ញាធរ​ក្រុង​ធ្វើការ​ណែនាំ ៤​ដង​មក​ហើយ ដោយ​មាន​លក្ឌ័ណ​ពីរ​ចំនុច គឺ​មិន​អោយ​គាត់​ដាក់​សម្ភារៈ​អេតចាយ​នោះ​នៅ​សំពីងសំពោង​លើ​ថ្នល់​បែប​នោះ​ទៀត​ទេ បើសិន​នៅតែ​បន្ត​ដាក់​បែបនេះ​ទៀត អាជ្ញាធរ​និង​ប្រើ​វិធានការ​ក្តៅ​ចុះ​បិទ​ទីតាំង​ស្តុក​អេតចាយ​ខាងលើ​នេះ​តែម្តង ។ លោក​អភិបាលរង​ក្រុង​ដូន​កែវ​បាន​បន្តថា ភាគី​ម្ចាស់​ទីតាំង​ស្តុក​អេតចាយ​ខាងលើ​បាន​សុំ​ពន្យា​ពេល​ទៅ​លើ​ការរក​ទីតាំង​ថ្មី​នៅ​ឆ្ងាយ​ពីរ​កណ្តាល​ទីក្រុង​ដើម្បី​កុំអោយ​មាន​ផលប៉ះពាល់ កាលពី​ចុងឆ្នាំ ២០១៧ ក្នុងពេល​ដែល​អជ្ញារ​ធរ​ក្រុង​ហៅ​ទៅ​ធ្វើ​កិច្ចសន្យា​ដោយ​សុំ​ព្យាពេល ១​ខែ ក៏ប៉ុន្តែ មកដល់ពេលនេះ ខែ​៣ ឆ្នាំ​២០១៨ ទៅ​ហើយ​ទីតាំង​ខាងលើ​ហាក់បីដូច​ជា​កាន់តែ​ធ្វើ​លើស​ដើម​ទៅទៀត ។ សូម​បញ្ជាក់​ផង​ដែរ​ថា​ទី​តាំ​ស្តុក​អេតចាយ​ខាងលើ​ស្ថិតនៅក្នុង​ភូមិ​ឡូរី សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​៕ តាកែវ​

×