ភ្នំពេញ÷បុរសម្នាក់និងរួមដំណើរជាមួយម្នាក់ទៀតបានបើករថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុងសំណាងល្អមិនមានអ្នករបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរកើតឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃអង្គារទី១៦ខែមីនាឆ្នាំ២០២១ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ចំណុចមុខអគ្គិសនីទី២ ក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់និងរួមដំណើរជាមួយម្នាក់ទៀតបានបើករថយន្តមួយគ្រឿងម៉ាក LexusGS 300
ពណ៌ត្រេអ៊ីពាក់ផ្លាកលេខ ខេមរភូមិន្ទ 08 2.3480 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង បោះពួយក្នុងល្បឿនលឿនមិនប្រយ័ត្នបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខទាំងស្រុង សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនមាននាក់ស្លាប់និងរបួសនោះទេរងការខូចខាតតែរបាំងថ្ម១កង់ និងរថយន្តតែប៉ុណ្ណោះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចបានទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តស្ទូចមកស្ទួចយករថយន្តបង្កខាងលើទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ សាមេត






