ភ្នំពេញ ៖ តារាចម្រៀង លោក បញ្ញា សិទ្ធ បានប្រកាសព័ត៌មានផ្លូវការ ក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនថា លោកមានវិជ្ជមានចំពោះកូវីដ-១៩ ហើយត្រូវបានរថយន្តក្រុមគ្រូពេទ្យទៅដឹកយករូបលោក ទៅកន្លែងសម្រាកព្យាបាលនាយប់មិញនេះ។
លោកបញ្ញា សិទ្ធ បានសរសេរសារថា សួរស្តីបងប្អូនខ្ញុំបាទ បញ្ញាសិទ្ធ ថ្ងៃនេះម៉ោង ១១ យប់ថ្ងៃទី ១៦មីនា២០២១ បានទទួលលទ្ធផលហើយគឺ វិជ្ជមានកូវីដ ១៩ សូមបងប្អូនថែរក្សាសុខភាពផង។
លោក បញ្ញា សិទ្ធ បាន ប្រាប់មិត្តសិល្បករ ក្នុងគ្រុបតារា និងជូនដំណឹងថា អ្នកមានទំនាក់ទំនងផ្ទាល់ ឫ ដោយប្រយោលទាំងអស់ជាមួយលោក ឆាប់ទៅពិនិត្យសំណាកតេស្តរកវីរុសកូវីដ-១៩ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ




