Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​បងថ្លៃ​មិន​រវល់​នឹង​បងស្រី​របស់ខ្លួន​ទាញ​កាំបិត​កាប់​ក្បាល​រងរបួស​ធ្ងន់​នៅ​សង្កាត់​កា​កាប​ទី​១

​ភ្នំពេញ​៖ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី ១ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ប្រើប្រាស់​អំពើហិង្សា​ដោយ​ចេតនា​កាប់​បងថ្លៃ​ខ្លួនឯង​រង​របួសធ្ងន់ ខណៈពេល​ឈ្លោះប្រកែក​ទាស់ទែង​គ្នា​ជាមួយ​បងថ្លៃ​ឈានដល់​ប្រើ​អំពើហិង្សា​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​ប្រជាពលរដ្ឋ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​ហេតុការណ៍​ខាងលើនេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ឡើង​នា​វេលា​ម៉ោង ២​និង ២០ នាទី​រសៀល​ថ្ងៃទី ១៦​ខែមីនា ឆ្នាំ ២០២១ ស្ថិតនៅត្រង់​ចំណុច​ភូមិ​ប៉ប្រក់​ខាងជើង​ក្នុង​សង្កាត់​កា​កាប​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ជនដៃដល់​ត្រូវជា​ប្អូនថ្លៃ​ដែល​បានធ្វើ​សកម្មភាព​កាប់​ទៅលើ​បងថ្លៃ​របស់ខ្លួន​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​មានឈ្មោះ​ឆៃ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង ២០ ឆ្នាំ​។​ចំណែកឯ​ជនរងគ្រោះ​ត្រូវជា​បងថ្លៃ​មានឈ្មោះ​សុខ លាង ភេទ​ប្រុស​។​

​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវជា​បងថ្លៃ​ជាមួយនិង​ជនដៃដល់​ជា​ប្អូនថ្លៃ​បាន​ឈ្លោះប្រកែក​គ្នា​តឹងសរសៃក​ដោយសារ​ប្អូនថ្លៃ​ខឹង​បងថ្លៃ​របស់ខ្លួន​មិន​រវីរវល់​នឹង​បងស្រី​ដើរចោល​បាត់ៗ ភ្លាមនោះ​ជនដៃដល់​ដែល​ត្រូវជា​ប្អូនថ្លៃ​បាន​ទាញ​កាំបិត​កាប់​ទៅលើ​បងថ្លៃ​បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​ត្រូវ​ក្បាល បន្ទាប់មក​ក៏បាន​រត់គេចខ្លួន​ចូលទៅក្នុង​វត្ត​ពោធិ៍ចិនតុង តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រួមទាំង​ប្រជាពលរដ្ឋ​ដេញចាប់បាន​យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​កា​កាប​ទី ១​។ ដោយឡែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង​ភ្លាមៗ តែដោយសារ​ស្ថានភាព​របួស​របស់​ជន​រងគ្រោះ​ធ្ងន់ធ្ងរ​ពេក ក៏បាន​បញ្ជូនបន្ត​ទៅកាន់​មន្ទីរពេទ្យ​ព្រះ​កុ​សមៈ​ដើម្បី​សង្គ្រោះ​ជីវិត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​សាកសួរ​នៅក្នុង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កា​កាប​ទី ១ កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ រក្សាសិទ្ធិដោយ ៖ សួងសាម

×