កំពង់ធំ ៖ បុរសម្នាក់ជាបងប្រុសមានជំងឺសរសៃប្រាសាទ ដោយសារផឹកស្រវឹងស្រារាល់ថ្ងៃ បានទាញយកកាំបិតទៅកាប់ប្អូនស្រីបង្កើតរបស់ខ្លួនដែលកំពុងតែដេកលង់លក់នៅលើអង្រឹង ចំផ្ទៃមុខនិងក្បាលជាច្រើនកាំបិត បណ្តាលឲ្យស្លាប់។ ហេតុការណ៍នេះនៅលើអង្រឹងក្រោមផ្ទះជនរងគ្រោះ នឹងជនបង្ក ស្ថិតក្នុងភូមិ ខ្នាយទង ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីវេលាម៉ោង ១៣រសៀលថ្ងៃសុក្រ ទី២ ខែកុម្ភ: ឆ្នាំ២០១៨។
ជនបង្កឈ្មោះសុខ មឿនភេទអាយុ៤១ឆ្នាំ មានសតិមិនប្រក្រតី ជាបងបង្កើតជនរងគ្រោះ មានទីលំភូមិ ឃុំកើតហេតុខាងលើ។ ជនរងគ្រោះឈ្មោះ សុខ យឺន ភេទស្រីអាយុ៣៨ឆ្នាំរស់នៅជាមួយគ្នា។
សមត្ថកិច្ចបានឱ្យថា ជនសង្ស័យដែលជាបងបង្កើតរបស់ជនរងគ្រោះ ជាមនុស្សវិកលចរិក មានជំងឺសរសៃប្រសាទ ពេលវក់ម្តងៗ មិនដឹងខុសត្រូវទេ។ មុនពេលកើតស្ត្រីរងគ្រោះកំពុងតែដេកលក់នៅអង្រឹងហើយប្តីស្ត្រីរងបានចេញទៅក្រៅផ្ទះ ។ ស្ត្រីដេកតែម្នាក់ឯង ហើយជនសង្ស័យយកកាំបិតវែងកាំបិតខ្លីនឹងពូថៅមកកាប់ជញ្ច្រាំជាច្រើនកាំបិតពូថៅ។ ពេលអ្នកជិតខាងរត់មកជួយស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ប៉ូលិសប៉ុស្តិ៍ឃុំស្វាយភ្លើង បានឲ្យដឹងថា ក្រោយកើតមានករណីអំពើឃាតកម្ម ប៉ូលិសប៉ុស្តិ៍បានសហការណ៍ ជាមួយកម្លាំងអាវុធហត្ថស្រុកបារាយណ៍ នឹងប៉ូលិសស្រុកបារាយណ៍ ចុះទៅឃាត់ជនសង្ស័យភ្លាមៗ ហើយកសាងសំណុំរឿងទៅតាមនិតិវិធីច្បាប់៕ ដោយ៖បញ្ញាស័ក្តិ