Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាពាហ៍ពិពាហ៍​ដែល​គ្មាន​កូន​ក​ម្លោះ​… បែរជា​មាន​សុភមង្គល​ដ៏​ចម្លែក​អស្ចារ្យ​

spot_img

នារី​វ័យក្មេង​អាយុ ២១​ឆ្នាំ រស់នៅ​ទីក្រុង Wujin ខេត្ត Chongqing, ប្រទេស​ចិន បាន​រៀបចំ​អាពាហ៍ពិពាហ៍​មួយ​ដែល​ពុំ​មាន​កូន​ក​ម្លោះ ប៉ុន្តែ​ទទួលបាន​ការជូន​ពរ​ជ័យ​ពី​មនុស្ស​ជាច្រើន ហើយ​ចុងក្រោយ នាង​បាន​ធ្វើ​នូវ​រឿង​មួយ នាំឲ្យ​អ្នកចូលរួ​មទប់​ទឹកភ្នែក​ពុំបាន​។

​ពិត​ណាស់​អាពាហ៍ពិពាហ៍​មួយ​ដែល​គ្មាន​កូន​កម្លោះ​ហើយ​ទទួលបាន​ពរជ័យ​ពី​មនុស្សម្នា​ជាច្រើន គឺជា​រឿង​កម្រ​។ លើសពីនេះ​ទៀត អាពាហ៍ពិពាហ៍​កូនក្រមុំ Yang Chunyan ថែមទាំង​ត្រូវ​បាន​ប្រព្រឹត្តទៅ​ដោយ​មាន​ការជួយ​ឧបត្ថម្ភ​ពី​មនុស្ស​ច្រើន​នាក់​។​

Yang Chunyan ត្រូវបាន​គ្រូពេទ្យ​សន្និដ្ឋានថា កើត​ជំងឺ​មហារីក​ឈាម​ដំណាក់កាល​ចុងក្រោយ សង្សារ​របស់​នាង​ក៏​បាន​បាត់ “ស្រមោល​” តាំងពី​ពេល​ដឹងថា នាង​មាន​ជំងឺ​កាច​សាហាវនេះ ក្នុង​អារម្មណ៍​ឈឺចាប់​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន ជំរុញ​ឲ្យ​នាង​មាន​ការសម្រេចចិត្ត​គ្មាន​នរណា​នឹកស្មាន​ដល់​។​

​នារី​វ័យក្មេង​រូបនេះ បាន​រៀបចំ​អាពាហ៍ពិពាហ៍​ដោយ​គ្មាន​កូន​ក​ម្លោះ ក្រោម​ការជួយ​ឧបត្ថម្ភ​របស់​មនុស្ស​ជាច្រើន​។ ពេលវេលា​ចុងក្រោយ​មុន​ពិធី​រៀបការ​ត្រូវបាន​បញ្ចប់​នោះ នាង​បាន​សុំ​ប៊ិច និង​ក្រដាស រួច​សរសេរ​បណ្តាំ ៖ បរិច្ឆាក​រាងកាយ​ទាំងមូល សម្រាប់​ជួយ​អ្នកដទៃ ហើយ​ចាត់ទុកថា នេះ​គឺជា​កាដូរ​អាពាហ៍ពិពាហ៍​ធំ​បំផុត ដែល​នាង​ទទួលបាន​។​

​ប្រព័ន្ធ​ពត៌មាន​ឲ្យដឹងថា នារី​វ័យក្មេង​រូប​នេះ​ចាប់កំណើត​ក្នុង​គ្រួសារ​ក្រីក្រ​មួយ ហើយ​ដោយ​ចំណាយ​ព្យាបាល​ទាមទារ​ថវិការ​ច្រើន ទើប​នាង​ពុំ​មាន​សង្ឃឹម​ជាសះស្បើយ​ពី​ជំងឺ​ឡើយ​។ នាង​ក៏​បាន​សម្តែង​បំណងប្រាថ្នា​នេះ​ប្រាប់​ទៅ​បងប្រុស បងប្រុស​របស់​នាង​រួម​នឹង​អ្នកស្ម័គ្រចិត្ត​ជា​ច្រើន​នាក់ បាន​មក​ជួយ​រៀបចំ​ពិធី​នេះ​ឡើង​។ គេ​បាន​តុបតែង​មុខមាត់ ពាក់​សក់ក្លែងក្លាយ​ឲ្យ​នាង រួម​ទាំង​រ៉ូប​រៀបការ និង​នំ​ខេ​ក​។​

​រឿង​គួរឲ្យ​សោកសង្រេង​នេះ កើតឡើង​មន្ទីរពេទ្យ Wulong ខេត្ត Chongqing, កាលពី​ថ្ងៃ​២០ ខែ​មករា កន្លងមក។​

​ថ្វី​ត្បិត​គ្មាន​វត្តមាន​របស់​កូន​ក​ម្លោះ ក៏ប៉ុន្តែ​វត្តមាន​របស់​វេជ្ជបណ្ឌិត​ក្រុម​គ្រូពេទ្យ និង​អ្នកស្ម័គ្រចិត្ត​ពិតជា​ផ្តល់​ឲ្្យនាង​មាន​សំណើច​ជា​លើក​ចុងក្រោយ​។​

​ប្រិយមិត្ត​! លើ​លោក​នេះ​ពុំមែន​អ្វី​ចាំបាច់​ត្រូវ​មាន​សកម្មភាព​ធំដុំ ទើប​ផ្តល់​បាន​នូវ​ក្តីរីករាយ​នោះទេ​។ ពេលខ្លះ​សកម្មភាព​ដ៏​តូច​មួយ​ដែល​បង្កប់​នូវ​ការស្ម័គ្រចិត្ត​ក៏​វា​អាច​ផ្តល់​បានសុភមង្គល និង​សំណើច​ដល់​មនុស្ស​ម្នាក់​ដែល​ត្រៀម​លា​យើង លា​ជា​រៀងរហូត​។​

​ខាងក្រោម​ជា​រូបភាព​មួយ​ចំនួន​នៃ​មង្គលការ​គ្មាន​កូនម្លោះ ៖​

spot_img
×