ជាការពិតណាស់ ស្ត្រីដែលមានរូបសម្រស់ស្អាតភាគច្រើន តែងស្វែងរកបុរសៗដែល «ស៊ីគ្នា» នឹងរូបសម្រស់របស់ពួកគេ ។ ប៉ុន្តែ ផ្ទុយទៅវិញ មិនថាតែស្ត្រី ឬ បុរសទេ នឹងប្រាកដរងនូវពាក្យរិះគន់… ពីអ្នកជិតខាងពុំខានឡើយ ។
ទោះយ៉ាងណា ស្ត្រីម្នាក់នេះបានសម្រេចចិត្ត ដើម្បីចង់បញ្ឈប់ទម្លាប់មួយនេះ ដោយចែករំលែករូបថតជាច្រើនសន្លឹក ពីខ្លួនឯងនាងរួមជាមួយស្វាមីរបស់នាង ។ ពិតណាស់ហើយ សម្រាប់មនុស្សដទៃ នោះមុខមាត់ប្តីរបស់នាងប្រាកដជាអាក្រក់ និងសូម្បីសម្បុរខ្មៅទៀត ប៉ុន្តែ នាងបានអះអាងថា នាងស្រលាញ់គាត់ទាំងអស់ ។ នាងមិនខ្វល់ពីអ្វីដែលអ្នកដទៃនិយាយឡើយ ព្រោះសម្រាប់រូបនាងផ្ទាល់ គាត់ (ស្វាមី) គឺជាបុរសសង្ហាបំផុត ។
ស្ត្រីមានរូបឆោមដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Dengs San Pedro បានចែករំលែករូបថតរបស់នាង រួមជាមួយស្វាមីរបស់នាង នៅលើបណ្តាញសង្គម ។ ហើយតាមដែលនាងរំពឹងទុក នោះប្រាកដណាស់ថា អ្នកលេងអ៊ីនធើរណែតនឹងចាប់ផ្តើមរិះគន់មកលើប្តីរបស់នាងតែម្តង ដែលថាគាត់មិនស័ក្ខសមជា «គូ» នឹងរូបនាង ។ ដោយពួកគេបាននិយាយថា រូបសម្រស់របស់នាងមិនគួរត្រូវបានផ្គូរផ្គងនឹងប្តីរបស់នាងទេ ហើយថា ពួកគេមិនគួររស់នៅជាមួយគ្នាឡើយ ។
ជាក់ស្តែង នៅពេលឃើញនៅក្នុងរូបភាពទាំងនេះ San Pedro ពិតជាបង្ហាញភាពរីករាយយ៉ាងខ្លាំង ជាមួយស្វាមីបច្ចុប្បន្នរបស់នាងតែម្តង ៕ ចន្ទី