Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​ជីវិត ​មនុស្សលោក​ពុំ​ត្រូវការ​… លុយ​ទេ​!

spot_img

“​កុំ​តូចចិត្ត​នឹង​វាសនា កុំ​តវ៉ា​នឹង​ព្រហ្ម​លិខិត​…” ហាក់ដូចជា​មិន​ខុស​ទេ ព្រោះថា​លើ​លោក​នេះ ប្រសិនបើ​ធម្មជាតិ​ឬ “​ទេវតា​គ្មាន​ភ្នែក​” នោះ​ពុំ​មាន​មនុស្សលោក​ឡើយ​។ យ៉ាងនេះក្តី មនុស្ស​ទាំងឡាយ​គប្បី​ចាត់ទុកថា អ្វី​ដែល​សំខាន់​សម្រាប់​ជិវិត​គឺ​ការ “​ចែករំលែក​”​។

​សាកល្បង​គិត​មើល​អ្វីៗ​ខាងក្រោម​នេះ អ្នក​មាន​ត្រូវកា​ចំណាយលុយ​ទិញ​ឯណា​?

-​ពន្លឺព្រះអាទិត្យ​
​លើ​លោក​នេះ គ្មាន​សភាវៈ​ណាមួយ​អាច​រស់​បាន ប្រសិនបើ​គ្មាន​ពន្លឺព្រះអាទិត្យ ហើយ​មាន​អ្នក​ណា​ត្រូវ​ចំណាយលុយ​ទិញ​វា​ដែរឬទេ​?

-​ខ្យល់​អាកាស
​ឲ្យតែ​មានជីវិត សួរថា អ្នកណា​អាច​រស់​បាន​ដោយ​ពុំ​ដកដង្ហើម​នោះ ហើយ​អ្នកមាន​ដែល​ឃើញ “​វិក័យប័ត្រ​” ទូរ​ទាត់​លុយ​ដែរឬទេ​?

-​ស្នេហា​
​មនោសញ្ចេតនា​ជ្រាលជ្រៅ ការឆ្លងកាត់​ព្យុះព្លៀង​ជីវិត​ជាមួយគ្នា មាន​ក្រ​ចែករំលែក​គ្នា ចង្វាក់បេះដូង​តែ​១…​នោះ​គឺ​មនោសញ្ចេតនា​គ្រឹះ​ជា​បង្អែក​នៃ​ជីវិត​របស់​មនុស្ស​ទាំង​ឡាយ​។ សួរថា តើ​គេ​អាច​ប្រើ​លុយ​ទិញ​វា​យក​មក​បាន​ដែរឬទេ​?

-​សេចក្តីស្រឡាញ់​របស់​ឪពុកម្តាយ​
​មនុស្ស​យើង​កើត​មក​គឺ “​ននល​គោក​” គ្មាន​អ្វី​ទាំងអស់​! តែ​ពួកគេ​សុទ្ធសឹង​ទទួលបាន​នូវ​ក្តីស្រឡាញ់​មេត្តា​របស់​ឪពុក​ម្តាយ ហើយ​ជាទូទៅ​គ្មាន​ឪពុក​ម្តាយ​ណា​និយាយប្រាប់​កូនៗ​ថា ៖ “​កូន​ឲ្យ​លុយ​ម៉ែ​ពុក​នោះ​ពុក​ម៉ែ​នឹង​ស្រឡាញ់​កូន​!”​។​

​ក្តីស្រឡាញ់​របស់​ឪពុក​ម្តាយ​នឹង​ពុំ​ថមថយ​តម្លៃ ទោះបី​អ្នកធំ​ដឹងក្តី ហើយ​កាន់តែ​មាន​ទម្ងន់​ទោះបី​ពួក​គាត់​ចាស់​… ឲ្យតែ​នៅរស់ លើ​លោកីយ៍​នេះ ក្តីស្រឡាញ់​របស់​ឪពុក​ម្តាយ​ពុំមា​ន​ប្រែប្រួល​ឡើយ​។ គ្មាន​លុយ​ណា​ទិញ​បានទេ​!​។

-​មិត្តភាព​
​មនុស្ស​ដែល​តែង​នៅក្បែរ​ពេល​អ្នក​ឯកោ លែងដៃ​តោង​ចាប់​អ្នក​ពេល​អ្នក​ដួល ឲ្យ​ស្មា​អ្នក​ផ្អែក លួងលោម​អ្នក​ពេល​អ្នក​ពិបាកចិត្ត តែ​មាន​វត្តមាន​ពេល​អ្នកត្រូវការ​។ សួរថា បើ​ប្តូរ​វា​ជា​លុយ​វិញ តើ​ប៉ុន្មាន​ទៅ​…?!

-​គោលដៅ​ជីវិត ក៏​គ្មាន​កម្រៃ​ដែរ​
​ទោះបីជា​ព្រះអង្គម្ចាស់ “​ដេក​ស្រួល ស៊ី​ឆ្ងាញ់​ស្លៀក​ស្អាត​” ឬក៏​ជនអនាថា​គ្មាន​ផ្ទះ គ្មាន​អាហារ ស្លៀក​ខោអាវ​រហែក ក៏​សុទ្ធសឹង​មាន​គោលដៅ​ជីវិត​ដូចៗ​គ្នា​។ គោលដៅ​នោះ​អាច “​ឧដុង្គឧត្តម​” សំខាន់ឲ្យ​តែ​អ្នក​ពេញចិត្ត​នឹង​វា​ពិត​ជា​ការ​…​ស្រេច គ្រប់គ្រាន់​ណាស់​ទៅហើយ សំខាន់​គឺ​យើង​ពេញចិត្ត ព្រោះ​ថា​កើត​នឹង​ស្លាប់ គឺ​”​ដូចគ្នា​” គ្មាន​អ្វី​ទាំងអស់​។ នោះ​ក៏​មាន​ទាមទារ​យើង​ត្រូវ​ចំណាយលុយ​ទិញ​ឯណា​?

-​ជំនឿ​ក៏​ពុំ​តម្រូវការ​លុយ​ដែរ​
​សរីរាង្គ​ដែល​ផ្គុំ​ឡើង​ដោយ​សាច់ឈាម​ទាំងឡាយ គប្បី​មាន​ជំនឿ​ជាក់លាក់ និង​មុតមាំ​សម្រាប់​ធ្វើ​ជា​បង្អែក​។ នោះ​គឺ​បង្អែក​នៃ​ស្មារតី​វា​សំខាន់​ណាស់ ព្រោះ​វា​នឹង​ជួយ​ពន្លឺ​ផ្លូវ​ជីវិត​របស់​អ្នក​ជួយ​អ្នក​ជម្នះ​ឧបសគ្គ​ក្នុង​ជីវិត​។​

​នៅ​មាន​វាយោ​ផាយ​ផាត់ ក៏​នៅ​មាន​ភ្លៀងរលឹម មាន​ពន្លឺ​ចន្ទ្រា​មាន​ដួងតារា​រះ​បំភ្លឺ​លំអរ​វេហា មាន​…​ជីវិត​ស្រស់ថ្លា​យ៉ាងតិច​ក៏​លើ​ផ្នែក​ស្មារតី​…​។ ដូច្នេះ​អ្នក​ទាំងឡាយ​! ពុំគប្បីរ​អ៊ូ​រដាក់​ទេវតា ចោទ​លោក​ថា “​គ្មាន​ភ្នែក​”​ទៀត​។ តាំងពី​យូរណាស់​មកហើយ ទេវតា​តែង​ផ្តល់​នូវ​យុត្តិធម៌ ផ្តល់​នូវ​អ្វីៗ​សំខាន់​បំផុត​សម្រាប់​ជីវិត ដោយ​ពុំ​ទាមទារ​កម្រៃ​សូម្បី​… មួយ​កាក់ មួយ​សេន​។​

​បញ្ហា​ស្ថិត​ត្រង់​ថា លើ​អ្នក​មាន​សម្លឹង​ឃើញ​វា​ដែរ ឬទេ​?

spot_img
×