Friday, May 27, 2022

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៤ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ការងារ ជួប​ឧ​ប​សគ្ក និង​ការលំបាក​ច្រើន ។ លុយកាក់​មិនល្អ​ប្រសើរ​ប្រយ័ត្ន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​កុំ​ឲ្យ​មានការ​បាត់បង់​។ មនោសញ្ចេតនា ងាយ​កើតមាន​ការឈ្លោះប្រកែក ទំនាស់​ជាមួយ​គូស្នេហ៍​។ សុខភាព យកចិត្តទុកដាក់​ដល់​ក្រពះ ប្រព័ន្ធ​ផ្លូវ​មូត្រ​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​ជួយ​យកអាសា​ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ​។ ការងារ មិន​អំណោយផល​ល្អ ត្រូវ​រក្សា​ភាពនឹងនរ​ពេល​ដោះស្រាយ​រឿង​គ្រប់យ៉ាង​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា ត្រូវ​ចេះ​សន្សំសំចៃ​ក្នុងការ​ចំណាយ​ប្រាក់​។ មនោសញ្ចេតនា ងាយ​កើតមាន​ការយល់ច្រឡំ​ធ្វើ​ឲ្យ​ប្រេះឆា​ទំនាក់ទំនង​រវាង​អ្នក​ទាំង​២​។ សុខភាព ប្រយ័ត្ន​បញ្ហា​ក្រពះ ពោះវៀន​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​ជួយ​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំខាល ៖ រាសី​ស្រុតចុះ​។ ការងារ ខក​បាត់​ឱកាស​សំណាង​ជាច្រើន​។ លុយកាក់​ពុំមាន​ចំណូល​ធំដុំ គួរ​រៀនសូត្រ​បន្ថែម​ចំណេះដឹង​ខាង​ហិរញ្ញវត្ថុ​វិនិយោគ​។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យ​បាន​ច្រើនជាង​ចំពោះ​គូស្នេហ៍​។ សុខភាព ធម្មតា​មិនត្រូវ​បរិភោគ​អាហារ​មាន​ប្រេង​ខ្លាញ់​ច្រើន​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ​។ អ្នក​ជួយ​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំថោះ ៖ រាសី​ល្អ​មធ្យម​។ ការងារ ធ្វើ​អ្វី​ត្រូវ​ពិចារណា​ឲ្យ​ម៉ត់ចត់ និង​ដោះស្រាយ​ដោយ​ភាពនឹងនរ នោះ​ទើប​អ្នក​អាច​សម្រេច​កិច្ចការ​បានល្អ​។ លុយកាក់ ការវិនិយោគ​ប្រឈម​ហា​និ​ភ័យ​ច្រើន តែ​ក៏​នាំមក​នូវ​ប្រភព​ចំណូល​ល្អ​។ មនោសញ្ចេតនា គួរ​បង្កើត​រឿង​ភ្ញាក់ផ្អើល​ខ្លះ​ចំពោះ​គូស្នេហ៍ ដើម្បី​ជួយ​ឲ្យ​មនោសញ្ចេតនា​កាន់តែ​កក់ក្តៅ​។ សុខភាព ល្អប្រសើរ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​ជួយ​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ ការងារ មិនត្រូវ​ធ្វើ​ឲ្យ​ខក​ឱកាសល្អ​ក្នុង​ការងារ​។ លុយកាក់ ប្រយ័ត្នប្រយែង​ពេល​ដំណើរ​តាមផ្លូវ​បង្ការ​ត្រូវ​ចោរឆក់​។ មនោសញ្ចេតនា ងាយ​កើតមាន​ការឈ្លោះប្រកែក​ដោយ​សារ​តែ​រឿង​កំប៉ិកកំប៉ុក​។ សុខភាព យកចិត្តទុកដាក់​ដល់​ក្រពះ និង​រក្សា​អនាម័យ​ក្នុងការ​ទទួលទាន​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​ជួយ​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំម្សាញ់ ៖ រាសី​ល្អ​មធ្យម​។ ការងារ មានឱកាស​ពង្រីក​មុខ​ជំនួញ​។ លុយកាក់ មិនត្រូវ​លោភលន់​ហួស​ក្នុង​រឿង​លុយកាក់​។ មនោសញ្ចេតនា គួរ​លៃលក​ឲ្យ​មាន​ពេល​ដើរ​កម្សាន្ត​រួមគ្នា​ជាមួយ​គូស្នេហ៍ ទើប​មនោសញ្ចេតនា​រីក​ចម្រើន​ល្អ​។ សុខភាព យកចិត្តទុកដាក់​ដល់​សុវត្ថិភាព​ចំណីអាហារ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​ជួយ​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​អំណោយផល​ល្អ ឱកាស​រីកចម្រើន​មាន​ច្រើន​ដោយ​គ្រាន់តែ​ចេះ​ក្តាប់​ឱកាស នោះ​គ្រប់យ៉ាង​នឹង​ជោគជ័យ​។ លុយកាក់ យីអ៊ុន​ឡើង ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការរក​ប្រាក់​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ប្រាថ្នា​។ សុខភាព ល្អ​គួរ​បរិភោគ​ផ្លែឈើ​បន្ថែម​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​ជួយ​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ​។ ការងារ មិនត្រូវ​តឹងតែង​ហួស គួ​ស្តាប់​យោបល់​អ្នក​ជុំវិញខ្លួន​។ លុយកាក់ ត្រូវ​វិភាគ​ឲ្យ​ល្អិតល្អន់​រាល់​ព័ត៌មាន​ទាក់ទង​ដល់​ការវិនិយោគ ទើប​អាច​រក​បន្ថែម​ប្រាក់ចំណេញ​។ មនោសញ្ចេតនា គួរ​មានការ​លើកទឹកចិត្ត សរសើរ​ចំពោះ​គូស្នេហ៍ ដើម្បី​រឹតចំណង​ស្នេហ៍​ឲ្យ​កាន់តែ​ផ្អែមល្ហែម​។ សុខភាព គួរ​បង្កើន​ការហាត់​ប្រាណ កីឡា​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​ជួយ​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំវក ៖ រាសី​ល្អ​មធ្យម​។ ការងារ គួរ​បញ្ចេញ​សមត្ថភាព​ឲ្យ​អ្នកដទៃ​បានឃើញ កុំ​ឲ្យ​គេ​មើលស្រាល​ថា អ្នក​មិនចេះ​អី​។ លុយកាក់ វិភាគ​ឲ្យ​ម៉ត់ចត់ មុនពេល​បណ្តាក់ទុនរ​ក​ស៊ី ដើម្បី​បញ្ចៀស​ការខាតបង់​ស្មាន​មិន​ដល់​។ មនោសញ្ចេតនា​ពោរពេញ​ដោយ​ភាព​រីករាយ សុភមង្គល​។ សុខភាព ទទួលទាន​ឲ្យ​ទៀងទាត់​ពេល ប្រយ័ត្ន​មាន​បញ្ហា​ក្រពះ​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​ជួយ​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ដោយ​ភាព​ឧស្សាហ៍​ព្យាយាម ម៉ឺងម៉ាត់​ក្នុង​ការងារ ហេតុនេះ​អ្នកទទួលបាន​លទ្ធផល​ល្អ​បំផុត​។ លុយកាក់ មានឱកាស​រកប្រាក់​ច្រើន​។ មនោសញ្ចេតនា គួរ​លៃ​ពេល​នៅក្បែរ​គ្នា​ឲ្យ​បាន​ច្រើន ទើប​ទំនាក់ទំនង​មិន​សោះអង្គើយ​។ សុខភាព ល្អ តែ​ក៏​គួរ​ដើរ​ទេសចរណ៍​លំហែកាយ​ឲ្យ​បាន​ញឹកញាប់​។ ទិស​នាំ​លាភ​ទិស​ឦ​សាន្ត តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​ជួយ​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ ការងារ ប្រយ័ត្ន​មាន​សត្រូវ​លប​ចាក់រុក​ពីក្រោយ​ខ្នង​។ លុយកាក់​ត្រូវ​ប្រយ័ត្នប្រយែង​កុំ​ឲ្យ​ប៉ះទង្គិច​ដោយ​អ​ចេតនា​ចំពោះ​គូស្នេហ៍​។ សុខភាព យកចិត្តទុកដាក់​ក្រពះ និង​ត្រង់​ពោះ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសឦសាន​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​ជួយ​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ សម្រេចបាន​លទ្ធផល​ល្អ​ច្រើន ដោយសារ​ការ​ខំប្រឹងប្រែង​តាំង​ពីមុនមក​របស់​អ្នក​។ លុយកាក់ យីអ៊ុន​ឡើង ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​ការរក​ចំណូល​។ មនោសញ្ចេតនា ត្រូវ​រក្សា​ឲ្យ​បាន​ស្ថានភាព​បច្ចុប្បន្ន កុំ​ធ្វើ​ឲ្យ​មាន​ភាព​ល្អក់កករ​នឹង​គ្នា​។ សុខភាព ល្អ គ្មាន​បញ្ហា​ធំដុំ​។ ទិស​នាំ​លាភ​ទិស​កើត តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​ជួយ​យកអាសា​ឆ្នាំថោះ​៕