Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​ប្រុស 40 នាក់​បាន​សុខចិត្ត SEX ប្តូរ​ពិន្ទុ​ជាមួយ​អ្នកគ្រូ​ល្មោភកាម​

spot_img

​អ្នកគ្រូ​ជនជាតិ​កូ​ឡុំ​ប៊ី​ម្នាក់ ត្រូវបាន​ឪពុកម្តាយ​សិស្ស​ចោទប្រកាន់ ហើយ​អាច​ប្រឈម​នឹង​ការជាប់គុក​រហូតដល់ 40 ឆ្នាំ​ដោយសារ​ទង្វើរ​ខុសឆ្គង​របស់គាត់​។​

​គ្រូ​ស្រី​រូបនេះ​ឈ្មោះ Yassa (​អាយុ​40​ឆ្នាំ​)​មាន​ស្វាមី​រួចៗ​ហើយ រស់នៅ​ទីក្រុង Medellin បង្រៀន​នៅ​វិទ្យាល័យ​មួយ នាទី​នោះ​។​

​ថ្មីៗ​នេះ ឪពុកម្តាយ​របស់​សិស្ស​បាន​ចោទប្រកាន់ Yassa ថា មាន​អាកប្បកិរិយា​មិន​សមរម្យ​ជាមួយ​កូនប្រុស​របស់គាត់​។​
​បុរស​ជា​ឪពុក​រូបនោះ​និយាយថា គាត់​មានការ​ភ្ញាក់ផ្អើល​និង​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង នៅពេល​គាត់​បានឃើញ​ទូរស័ព្ទដៃ​របស់​កូនប្រុស​គាត់ មាន​រូបថត​ស្រើបស្រាល​យ៉ាងច្រើន​។

​កូនប្រុស​គាត់ បាន​សារភាពថា អ្នកគ្រូ Yassa បាន​បញ្ជូន​រូបថត​ស្រើបស្រាល​ជាប្រចាំ ហើយ​លួងលោម​អោយ​រួមភេទ​ជាមួយ​គាត់​។ បែបនេះ​នឹង​ទទួលបាន​ពិន្ទុ​ល្អ​នៅពេល​អ្នកធ្វើ​តេស្ត ប្រលង​និង​បាន​ឡើង​ថ្នាក់​។​

​ឪពុកម្តាយ​របស់​ក្មេងប្រុស​នេះ​បាន​រាយការណ៍​សកម្មភាព​របស់ Yassa ទៅ​សាលារៀន​និង​អាជ្ញាធរ​។​

​រឿងហេតុ​ត្រូវ​បែកការ​ណ៏ Yassa បាន​សារភាព​ចំពោះ​ក្រុម​អ្នកស៊ើប​អង្កេត​។ នាង​និយាយថា នាង​មាន​ស្វាមី​ម្នាក់​ដែល​ស្មោះត្រង់​និង​គួរឱ្យ​ទុកចិត្ត​។​

​ទោះជា​យ៉ាងណា​នាង​មាន​អារម្មណ៍​ធុញទ្រាន់​នឹង​ស្វាមី​របស់​នាង​ដែល​បែបនេះ​។ ពេលមកដល់​សាលារៀន​ឃើញ​សិស្ស​វ័យក្មេង​ស្រស់ស្អាត​និង​ស្វាហាប់ Yassa មាន​កើតមាន​អារម្មណ៍​ចង់​កៀកកើយ​ជាមួយ​ពួកវា​ណាស់​។​

​នាង​មិនអាច​គិតតែ​ពី​ការ​ចែកចាយ​ចំណេះដឹង​ដល់​សិស្ស​ប៉ុណ្ណោះ​ទេ នាង​ក៏​ចង់​ស្រឡាញ់​ពួកគេ​ដែរ​។​

Yassa ចាប់ផ្តើម​ថតរូប​ស្រើបស្រាល​របស់ខ្លួន​ឯង ហើយ​បញ្ជូនទៅអោយ​ពួកគេ ប្រសិនបើ​នាង​មិនអាច​លួងលោម​បាន​នោះ នាង​ក៏​ប្រែ​ទៅជា​ការ​សម្លុត​គំរាម​។​

​ជារឿយៗ Yassa តែង​ជ្រើសរើស​ពេលដែល​ស្វាមី​របស់​នាង​នៅ​ឆ្ងាយ ដើម្បី​នាំ​ក្មេងប្រុស​មក​រួមរក្ស​។ ក្រោយមក​សុំឱ្យ​សិស្ស​រក្សា​ការសម្ងាត់​រវាង​ពួកគេ​។​
Yassa សារភាពថា ក្មេងប្រុស 40 នាក់ បាន​ដេក​ជាមួយ​នាង ដើម្បី​ទទួលបាន​ពិន្ទុ​ខ្ពស់​។ សិស្ស​ទាំងនេះ​មាន​អាយុ 16 ឆ្នាំ​និង 17 ឆ្នាំ​។

​បន្ទាប់ពី​ដឹង​រឿងនេះ​ស្វាមី​របស់ Yassa បានទាមទារ​លែងលះ​។ យោងតាម​ប៉ូលីស​មូលដ្ឋាន Yassa អាច​នឹង​ប្រឈមមុខ​នឹង​ការជាប់គុក​រហូតដល់ 40 ឆ្នាំ​ព្រោះ​ប្រព្រឹត្ត​បទល្មើស ច្រើនពេក​។ នាង​មិន​ត្រឹម​តែមាន​ទង្វើរ​អាសអាភាស​ប៉ុណ្ណោះ​ទេ ថែមទាំង​គំរាមកំហែង​អ​ក្ន​ដទៃ អសកម្ម​ដល់​ការបង្រៀន​និង​ការ​ការប្រលង​………​ល​។​

​បើទោះបីជា​បាន​សារភាព​កំហុស តែ​នា មិនមាន​ឥរិយាបថ​សោកស្តាយ​អ្វី​ទេ​៕ សូ​យ​ន​

spot_img
×