អ្នកជំងឺបានមកដល់មន្ទីរពេទ្យដោយមានផាវធំមួយជាប់ក្នុងភ្លៅរបស់គាត់។ គ្រូពេទ្យបានហៅក្រុមជួយសង្គ្រោះ ដោយភ័យខ្លាចមានការផ្ទុះនៅអំឡុងពេលវះកាត់ ។
តាមទស្សនាវដ្តី The Journal of Emergency Medicine នេះគឺជាប្រតិបត្ដិការវះកាត់គួរអោយចងចាំរបស់វេជ្ជបណ្ឌិត នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រកងទ័ព San Antonio (SAMMC) ក្នុងរដ្ឋតិចសាស់។
ហ្វីលកាំរស្មីអ៊ិចបង្ហាញពីផាវកប់យ៉ាងជ្រៅនៅក្នុងភ្លៅអ្នកជំងឺ
តាមនោះពួកគេបានទទួលបុរសអាយុ 44 ឆ្នាំម្នាក់ដែលបានរងរបួសជើងធ្ងន់ធ្ងរបន្ទាប់ពីដុតផាវ អ្នកជំងឺបានរាយការណ៍ថាគាត់បានបាញ់ផាវ ប៉ុន្តែវាពុំឃើញហោះឡើង ។ ខណៈពេលដែលពិនិត្យមើលដំណើរការឡើងវិញ វាហោះឡើងហើយបុកចូលជាប់នឹងជើងរបស់គាត់។
ដោយព្រួយបារម្ភថាផាវនេះអាចផ្ទុះនៅពេលណាមួយ ហើយអាចបង្កគ្រោះថ្នាក់ដល់អ្នកជំងឺ និងក្រុមវះកាត់ វេជ្ជបណ្ឌិតបានទាក់ទងក្រុមបច្ចេកទេស ដោះស្រាយគ្រឿងផ្ទុះ (EOD) របស់កងទ័ព។
អ្នកជំងឺត្រូវបានដាក់នៅក្នុងបន្ទប់ឯកោពីអ្នកដទៃ ។ ក្រុមបច្ចេកទេសដោះស្រាយគ្រឿងផ្ទុះ បានស្នើវេជ្ជបណ្ឌិតឱ្យជូតសំអាតមុខរបួសនិង ទឹក ជៀសវាងដំណើរការនៃការប្រើឧបករណ៍អេឡិចត្រូនិច នៅព្រោះវាអាចផ្ទុះ ។
បន្ទាប់ពីនោះអ្នកជំងឺត្រូវបានវះកាត់យកផាវចេញ ។ ប្រតិបត្តិការបានដំណើរការយ៉ាងរលូន ហើយគាត់ត្រូវអាចចេញពីមន្ទីពេទ្យ ពីរសប្តាហ៍ក្រោយ។
ក្រុមអ្នកជំនាញព្រមានថា ក្នុងសភាពស្រដៀងគ្នា វិធីល្អបំផុតក្នុងការដោះស្រាយគឺទឹក ព្រោះវាធ្វើអោយរំសេវសើមមិនអាចផ្ទុះមុនពេលនាំមកមន្ទីពេទ្យ៕ លីសា