Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៥ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ រលូន​ល្អ ដោយ​បាន​ការជួយ​ជ្រោមជ្រែង​ពី​មិត្តភក្តិ​រួម​ការងារ និង​ថ្នាក់លើ​។ លុយកាក់ ផ្លូវ​ចិត្ត​មិន​សប្បាយ​ធ្វើឲ្យ​អ្នក​ចង់​ជះ​ប្រាក់​បំបាត់ទុក្ខ តែ​ត្រូវ​ចាំ​ពេល​អស់​លុយ​មិន​អាច​ពឹងពាក់​អ្នក​ណា​បាន​ឡើយ​។ មនោសញ្ចេតនា រីកចម្រើន​ល្អ នឹង​មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួ​ស្រឡាញ់​៕

​ឆ្នាំ​ឆ្លូវ ៖ រាសី​ល្អ​មធ្យម​។ ការងារ ត្រូវ​ចេះ​អត់ធ្មត់ សើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​ការងារ​។ លុយកាក់ ល្អប្រសើរ មានគំនិត​ច្រើន​សម្រាប់​ការរក​ប្រាក់ គួ​មាន​ផែនការ​គ្រប់​ហិរញ្ញវត្ថុ​១​សមស្រប​។ មនោសញ្ចេតនា មានរឿង​ប្រែប្រួល​ស្មាន​ពុំ​ដល់​ជា​ច្រើន​៕

​ឆ្នាំ​ខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អំណោយផល​ល្អ ធ្វើ​រឿង​អ្វី​ក៏ដោយ​សុទ្ធតែ​សម្រេចបាន​លទ្ធផល​ដូច​បំណង​។ លុយកាក់ យីអ៊ុន​ឡើង អាច​បញ្ចេញ​ទុនវិនិយោគ នឹង​ទទួលបាន​មកវិញ​នូវ​ប្រាក់​ចំណេញ​យ៉ាង​ក្រាស់ក្រែល​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​ជា​ថ្ងៃ​ដ​ល្អ​អាច​រកឃើញ​គូ​និស្ស័យ រីឯ​អ្នក​បាន​រៀបកា​រួច​នោះ ត្រូវ​យកចិត្តទុកដាក់​ដល់​ចំណងអាពាហ៍ពិពាហ៍​របស់ខ្លួន​៕

​ឆ្នាំ​ថោះ ៖ រាសី​ស្រុតចុះ​។ ការងារ មិនបាន​ល្អ កើត​មាន​ការឈ្លោះប្រកែក​ក្នុង​ការងារ ប្រសិន​រក្សា​ភាពនឹងនរ នឹង​ឥទ្ធិពល​អសកម្ម​ដល់​ទំនាក់ទំនង​រកស៊ី​។ លុយកាក់ ប្រយ័ត្ន​ក្នុងការ​គ្រប់​គ្រប់​ប្រាក់ បញ្ចៀស​ការ​ប្រទាញប្រទង់ ពុំនោះ​ទេ អ្នកនឹង​ចុះ​ទៅ​ក្នុង​ស្ថានភាព​ក្ស័យធន​។ មនោសញ្ចេតនា ពុំ​មាន​អ្វី​ជាការ​កង្វល់ អ្នក​ទាំង​២​នៅ​តែ​រក្សា​បាន​ភាព​ផ្អែមល្ហែម​ដូចដើម​។​

​ឆ្នាំ​រោង ៖ រាសី​ល្អ​មធ្យម​។ ការងារ អត់ធ្មត់ មានគំនិត​ច្រើន​ក្នុង​ការងារ នឹង​ជួយ​ឲ្យ​គ្រប់យ៉ាង​របស់​អ្នក​សម្រេច​បាន​លទ្ធផល​ល្អ​។ លុយកាក់​គួរ​ចេះ​ចាប់យក​ឱកាសល្អ​ដើម្បី​វិនិយោគ​រក​ចំណេញ​។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល​៕

​ឆ្នាំ​ម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ មិនគួរ​អន្តរាគមន៍ ឬ​យកចិត្តទុកដាក់​ច្រើនពេក​ដល់​រឿង​អ្នកដទៃ មិន​ដូច្នេះ​ទេ​នឹង​ឥទ្ធិពល​អាក្រក់​ដល់​ទំនាក់ទំនង​មិត្តភក្តិ​ក្នុង​ក្រុមហ៊ុន នាំមក​នូវ​ការរំខាន មិន​គួរឲ្យ​មាន​។ លុយកាក់ ល្អ​អាក្រក់​នៅ​កៀក​កិត​គ្នា ប្រយ័ត្ន​ត្រូវ​អ្នកដទៃ​បោក​ប្រាក់​។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ដោយសារ​ពាក្យសម្តី​៕

​ឆ្នាំ​មមី ៖ រាសី​ស្រុតចុះ​។ ការងារ គួរ​មាន​គំនិត​ផ្ទាល់ខ្លួន មិន​ត្រូវ​ស្តាប់​តាម​ពាក្យ​ជំរុញ​របស់​អ្នកដទៃ​។ លុយកាក់ ជា​ថ្ងៃ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន គួរ​ប្រយ័ត្ន​ចំពោះ​ពាក្យលួងលោម​របស់​អ្នកផ្សេង​។ មនោសញ្ចេតនា ល្អប្រសើរ គួរ​ចេះ​ស្តាប់​ការ​រ៉ាយរ៉ាប់​របស់​គូស្នេហ៍​៕

​ឆ្នាំ​មមែ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ជា​ថ្ងៃ​សមស្រប​សម្រាប់​ការចរចា សហការ​ជំនួញ លុយកាក់ គួរ​មាន​ផែនការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សមស្រប ដូច្នេះ​ទើប​ខ្ទង់​ចំណូល​កើនឡើង​។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ​សុភមង្គល​៕

​ឆ្នាំ​វក ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ប្រព្រឹត្តទៅ​យ៉ាង​រលូន ដោយសារ​ឥរិយាបថ​ធ្វើការ​ម៉ឺងម៉ាត់ ប្រយ័ត្នប្រយែង ហេតុ​នេះ​អ្នក​ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ មាន​ឱកាស​បាន​ឡើងបុណ្យ​សក្តិ​។ លុយកាក់ ដោយ​សម្រេច​បាន​ភាព​ឆ្នើម​ក្នុង​ការងារ ហេតុ​នេះ​នឹង​មាន​ឱកាស​ឡើង​ប្រាក់ខែ បាន​រង្វាន់​។ មនោសញ្ចេតនា រីកចម្រើន​ល្អប្រសើរ​៕

​ឆ្នាំ​រកា ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ដំណើរការ​ដោយ​ជោគជ័យ មានឱកាស​ឡើង​តំណែង​។ លុយកាក់ ល្អ ចំណូល​កើនឡើង​ច្រើន​។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អំណោយផល​ល្អ ជួយ​ឲ្យ​អ្នក​សម្រេច​បាន​ស្នាដៃ​ឆ្នើម​ក្នុង​គ្រប់​កិច្ចការ​។ លុយកាក់ មានគំនិត​រក​ប្រាក់​ច្រើន តែ​ក៏​គួរ​មាន​ផែនការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​មួយ​ល្អ​៕ មនោសញ្ចេតនា រីកចម្រើន​ល្អ មាន​ភាព​សុខដុមរមនា​នឹង​គ្នា​។​

​ឆ្នាំ​កុរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ត្រូវ​រក្សា​ទំនាក់ទំនង​ឲ្យបាន​ល្អ​ជាមួយ​មិត្ត​រួម​ការងារ​។ លុយកាក់ មាន​ឱកាស​បាន​ឡើង​ប្រាក់ខែ ឬ​ប្រសិនជា​អ្នកជំនួញ​នឹង​រក​បាន​ប្រាក់​ចំណេញ​ច្រើន​។ មនោសញ្ចេតនា គួរលៃ​ពេល​ដើរ​កម្សាន្ត​ជាមួយ​គ្នា​ឲ្យបាន​ញឹកញាប់​ដើម្បី​បង្កើន​ភាពកក់ក្តៅ​ផ្អែមល្ហែម​ក្នុង​រឿង​មនោសញ្ចេតនា​៕​

spot_img
×