ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសផ្អាកផ្គត់ផ្គង់ទឹករយៈពេល៦ម៉ោង ហើយបានស្នើសុំកិច្ចសហការពីអាជ្ញាធរខណ្ឌមានជ័យ ផ្តល់ព័ត៌មានជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ផ្អាកផ្គត់ផ្គង់ទឹកស្អាតចាប់ពីម៉ោង៩យប់ ថ្ងៃទី៧ ខែមីនា ដល់ ម៉ោង៣ទៀបភ្លឺ ។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី ទំហំ ២៥០មិល្លីម៉ែត្រ នៅលើផ្លូវលេខ៣សេ (៣៧១ ) ចាប់ពីផ្លូវលេខ៣សេ (៣៧១)ដល់ប្លុកស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី៧មីនា ។ ការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីនេះ តម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ៧២សេ ដល់ផ្លូវលេខសេសេ មួយរយៈពេលខ្លី ប្រមាណជា៦ម៉ោង និងអាចធ្វើឲ្យគុណភាពទឹកមានភាល្អក់កកករក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច៕ ដោយ៖បញ្ញាស័ក្តិ