ខេត្តកំពង់ស្ពឺ ៖ មានករណីគ្រោះថ្នាក់ចរាចរ រវាងម៉ូតូ២គ្រឿងម៉ាក BMW បានបុកគ្នាជាមួយម៉ូតូសង់សេ១២៥ បណ្តាលឲ្យប្រធានក្រុម MSC ម្នាក់ស្លាប់ និងស្ត្រីម្នាក់របួសធ្ងន់កាលពីថ្ងៃ៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវ៤៤ ភូមិត្រពាំងស្ទុង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖ករណីនេះគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយម៉ូតូម៉ាក BMW ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1CV-9602 បើកបរដោយឈ្មោះ កែវ សុវណ្ណ ភេទប្រុស អាយុ៤៧ឆ្នាំ ជាប្រធានក្រុម MSC ស្នាក់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានជិះម៉ូតូតែម្នាក់ឯង លុះដល់ចំណុចកើតហេតុបានបុកជាមួយនឹងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ បើកបរដោយស្ត្រីម្នាក់ ទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្តាលឲ្យភាគីអ្នកបើកម៉ូតូម៉ាក BMW ស្លាប់ភ្លាមៗនៅនឹងកន្លែង និងភាគីម៉ូតូសង់ រងរបួសធ្ងន់ត្រូវបានបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
សមាជិកក្រុមម៉ូតូធំ MSC បានសរសេរសាររំលែកទុក្ខថា ខ្ញុំជាសមាជិកក្នុងក្រុមម៉ូតូធំ MSC សូមចូលរួមរលែកទុក្ខ បងប្រុសប្រធានក្រុមម៉ូតូ MSC បងគឺជាមនុស្សល្អនឹងជាប្រធានក្រុមដ៏ល្អម្នាក់ ហេតុអ្វីក៏មានទៅលឿនយ៉ាងនេះ មិនគួរឲ្យជឿសោះ៕ ដោយ៖បញ្ញាស័ក្តិ