ស្ទឹងត្រែង ៖ អាជ្ញាធរដែនដីនៃខេត្តស្ទឹងត្រែង បានត្រៀមលក្ខណៈរួចហើយសម្រាប់ដីទុកបូជាសព អ្នកស្លាប់ដោយសារជំងឺកូវីដ១៩។
នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២១នេះ រដ្ឋបាលក្រុងស្ទឹងត្រែងមន្ទីរធម្មការនិង សាសនាខេត្ត បានចុះពិនិត្យមើលទីតាំងដី សម្រាប់ត្រៀមរៀបចំធ្វើឈាបនដ្ឋានបូជាសព អ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩។
ឈាបនដ្ឋាននេះ មានទីតាំងស្ថិតនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង លើផ្ទៃដីទំហំ៤ហិកតា។
សូមបញ្ជាក់ថា នៅខេត្តស្ទឹងត្រែង រហូតមកទល់នឹងពេលនេះ មិនទាន់មានអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងខេត្តនេះនៅឡើយទេ ប៉ុន្តែអាជ្ញាធរបានអប់រំផ្សព្វផ្សាយ និងអនុវត្តទៅតាមក្រសួងសុខាភិបាល៕ រក្សាសិទ្ធិដោយ៖សំណាង





