Tuesday, May 24, 2022

ពុទ្ធោ​អើយ​! មាន​មែនឬ​? កើត​ក្នុង​ថ្ងៃ ខែ ឆ្នាំ​តែ​មួយ ហើយក៏​បាន​ស្លាប់​ក្នុង​ពេល​តែ​១ ក្នុង​រថយន្ត​១ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​…

គូរ​សង្សារ​១ នៅ​ប្រទេស​ថៃ ថ្វីៗ​នេះ បាន​លាចាក​លោក ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​គួរឲ្យ​រន្ធត់​១ ប៉ុន្តែ​ប្រការ​គួរឲ្យ​សោកសង្រេង និង​ធ្វើឲ្យ​គេ​ឯង​កាន់តែ​រន្ធត់ គឺ​ពួកគេ​ទាំង​២​កើត​នៅ​ថ្ងៃ​ខែ​ឆ្នាំ​តែមួយ ហើយ​ពេលនេះ​ពួកគេ​ចាកចេញ​ទៅ​…​ក្នុង​ថ្ងៃ​តែ​១​។​

​ក្នុង​ពិភពលោក​ដ៏​ល្វឹងល្វើយ​នេះ មាន​អ្នកណា​ងាយ​គេ​ឃើញ​និង​បាន​ធ្វើ​ជា​គូគាប់​នូវ​អ្នក​ដែល​ចាប់​កំណើត​មក​ក្នុង​ថ្ងៃ​ខែ​ឆ្នាំ​តែ​មួយ​ទៅ​?​។ តែ​គូស្នេហ៍​នេះ​គេ​បាន​រក​គ្នា​ឃើញ បាន​ធ្វើ​បុណ្យ​កំណើត​កាត់​នំ​ជាមួយគ្នា ហើយ​ក៏​លា​ពី​ពិភព​លោកិយ៍​នេះ ក្នុង​ពេល​តែ​១​ដែរ​។​

Jessadaporn Buapetch និង Lichtsasi Mongkolpornsap, សុទ្ធ​តែ​កើត​នៅ​ថ្ងៃ​ទី 5/6/1997 ហើយ​ពួកគេ​មាន​ចំណុច “​ខ្វែ​ង​”​គ្នា​។ ពោល​គឺ Jessa រស់នៅ​ជាមួយ​ម្តាយ រីឯ Lichtsasi រស់នៅ​ជាមួយ​ឪពុក នា​ទីក្រុង​បាងកក​។​

…​រហូតទល់​ពេល​ថ្មីៗ​នេះ គ្រា​អ្នក​ទាំង​២ បាន​ក្លាយ​ជា​មិត្ត​រួម​ថ្នាក់ នៅ​ឆ្នាំ​ទី​២ មហាវិទ្យាល័យ​ស្ថាបត្យកម្ម សកល​វិទ្យាល័យ Assumption University ក្រុង​បាងកក ប្រទេស​ថៃ​។​

​គ្រា​ពេល​មួយ​នោះ Lichtsari រើស​បាន​ដោយ​ចៃដន្យ​នូវ​អត្តសញ្ញាណប័ណ្ណ​របស់ Jessadaporn ហើយ​ពួកគេ​ក៏​ជួប​សន្ទនា​គ្នា ដោយ​ភ័ន្ត​ភាំង​ស្មារតី​រៀងៗ​ខ្លួន ខណៈ​ពេល​ដឹង​ថា ពួកគេ​បាន​កើត​ចំ​ថ្ងៃ ខែ ឆ្នាំ​ដូចគ្នា​។ លើសពីនេះ​ទៀត​នោះ​លេខ​ផ្ទះ​របស់​ពួកគេ​សុទ្ធ​តែ​បញ្ជាក់​ត្រឹម​លេខ​៣ ហើយ​ប័ណ្ណបើកបរ​របស់​ពួកគេ​មាន​លេខ​ចុងក្រោយ ៣៩… ដូច​គ្នា​ទៀត​។​

​ភាព “​ដូចគ្នា​” ដោយ “​ចៃដន្យ​” បាន​ទាញ​ពួកគេ​ឲ្យ​ក​កៀក​គ្នា​ខ្លាំង​ឡើង​។ អំឡុង​ពេល​នៅ​មហាវិទ្យាល័យ ប្រកប​ដោយ​ភាព​រីករាយ ចែករំលែក​ក្តីសប្បាយ ការ​កើតទុក្ខ​… ជាមួយ​គ្នា​ជានិច្ច​។ មិត្តភក្តិ​របស់​អ្នក​ទាំង​២ នាំ​គ្នា​ស្រែក​ថា Lichtsasi និង Jessadaporn មិន​ត្រឹមតែ​ជា​មិត្តភក្តិ សង្សារ តែ​គឺ “​អ្វី​មួយ​ពុំ​អាច​បំបែក​”​បាន​។​

… នៅ​ថ្ងៃ​ទី ២៥ កុម្ភៈ កន្លងមក​ថ្មីៗ​នេះ ព្រហ្ម​លិខិត​បាន​រៀបចំ​ឲ្យ​ពួកគេ​ទាំង​២ …​កាន់​ដៃ​គ្នា​ទៅ​កាន់​ពិភព​មួយ​ផ្សេង​!​។ ថ្ងៃ​នោះ​ចប់​ម៉ោង​រៀន គូស្នេហ៍​ទាំង​២​សម្រេច​ចិត្ត​ទៅ​បរិភោគ​អាហារ​នៅក្រៅ ហើយ​រថយន្ត​របស់​ពួកគេ​បាន​ប៉ះទង្គិច​ជាមួយ​រថយន្ត​១​ផ្សេងទៀត​…​។​

​មរណៈភាព​របស់​អ្នក​ទាំង​២ ជា​ព្រនង់​សំពង​យ៉ាង​ខ្លាំង​លើ​ក្រុម​គ្រួសារ មិត្តភក្តិ សាច់ញ្ញាតិ​របស់​ពួកគេ​។ ព្រោះតែ​ចំណង​និស័យ​យ៉ាង​ចម្លែក​រវាង​ពួក​គេ ក្រុម​គ្រួសា​ទាំង​២​បាន​សម្រេចចិត្ត​ធ្វើ​បុណ្យ​សព​រួមគ្នា នៅ​វត្ត Chonglom ខេត្ត Chainat នៅ​ថ្ងៃ​ទី ៣ កុម្ភៈ​តែ​ម្តង​។

​ជូនពរ​ព្រលឹង​អ្នក​ទាំង​២ ទៅ​សោយសុខ​នៅ​សុគតិភព ហើយ​សូម​ចាប់ជាតិ​មក​នៅ​ថ្ងៃ​ខែ​ឆ្នាំ ដូច​គ្នា​ទៀត តែ​ត្រូវ​រស់នៅ​រហូត​ចាស់​ស្លាប់​ណា៎​!