Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរប្លន់ម្នាក់ដែលធ្លាប់ជាប់គុកពីរដង បានលេបថ្នាំសម្លាប់ខ្លួនក្នុងផ្ទះស្រីស្នេហ៍ ក្រោយប្លន់កន្លែងវីងវេលុយរបស់បងស្រីខ្លួន

spot_img

ត្បូងឃ្មុំ ៖ បន្ទាប់ពីធ្វើសកម្មភាពប្លន់ផ្ទះវីងវេលុយរបស់បងស្រីខ្លួនឯងរួចមក ក្រុមបានធ្វើសកម្មភាពគេចខ្លួនទៅពួនសម្ងំក្នុងផ្ទះស្រីស្នេហ៍ ហើយត្រូវបានសមត្ថកិច្ចធ្វើការឡោមទ័ព្ធជាប់ ធ្វើឲ្យចោរប្លន់ម្នាក់ភ័យស្លន់ស្លោ រួចក៏បានយកថ្នាំមកលេបដើម្បីសម្លាប់ខ្លួនគេចពីសំណាញ់ច្បាប់។ ប៉ុន្តែមិនចោរនោះមិនស្លាប់ទេ ត្រូវបានសមត្ថកិច្ចយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដើម្បីសាកសួររកបក្ខពួក។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃចន្ទ ទី៥ ខែមីនាឆ្នាំ២០១៨នេះ មានចោរ២នាក់បានធ្វើសកម្មភាពប្លន់ហាងវេរ លុយវីង ស្រីពេជ្រ នៅចំណុចផ្លូវបំបែកក្រែក-ជីមាន់ ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយចោរបានដណ្តើមយកម៉ាស៊ីន ចុចលេខ សម្ងាត់វិក័យប័ត្រវេរលុយ១គ្រឿង​ តែមិនបានយកលុយទេ ។

ក្រោយមកនគរបាលបានធ្វើការស្រាវជ្រាវរកឃើញកន្លែងលាក់ខ្លួនជនដៃដល់ម្នាក់ឈ្មោះ ឈួន ពីន ដែលពួនសម្ងំលាក់ខ្លួនក្នុងផ្ទះសង្សារ​ ប៉ុន្តែនៅពេលដែលដឹងថា សមត្ថកិច្ចព័ទ្ធផ្ទះជាប់ ជនសង្ស័យបានលេបថ្នាំសម្លាប់ខ្លួន ក៏ត្រូវបានដឹកសមត្ថកិច្ចទៅពេទ្យ ដើម្បីយកចម្លើយតាមចាប់បក្ខពួកម្នាក់ទៀត ដែលរត់គេចខ្លួន ។ ជនសង្ស័យឈ្មោះ ឈួន ពីន ហៅយោន កាពីនអាយុ២៩ឆ្នាំ ធ្លាប់ចាប់ខ្លួន ពីបទជួញដូរគ្រឿងញៀន ហើយត្រូវបានផ្ទន្ទាទោសជាប់ពន្ធនាគារ២ដង ​។ រីឯម្ចាស់វីងគឺជាបងស្រីបង្កើតរបស់វានិងក៏ជាអ្នកធ្លាប់រត់ការដោះឈ្មោះ ឈួន ពីន ៕ ដោយ៖បញ្ញាស័ក្តិ

 

spot_img
×