Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រ៉ា វីរៈ ការងារសម្តែងចាប់ផ្តើមហក់ឡើង

spot_img

ភ្នំពេញ-អតីតបេក្ខភាព “ពេជ្រកំពុងឆ្នៃ” លោក រ៉ា វីរៈ ត្រូវបានមជ្ឈដ្ឋានទូទៅសំឡឹងឃើញថា ការងារសម្តែងត្រូវបានឡើងកូតស្រឺតៗតែម្តង ក្នុងមួយរយៈពេលចុងក្រោយនេះ។ យ៉ាងណាមិញ លោកនៅតែចាត់ទុកថានោះ គ្រាន់តែជាជំហានចាប់ផ្ដើមរបស់ខ្លួនប៉ុណ្ណោះ ដោយ​សារ​តែលោកយល់ថាគោលដៅដែលខ្លួនទទួលបាននៅមិនទាន់ដូចការចង់បាន បើទោះជាលោកកាន់តែមានទីផ្សារ និងក្លាយជាតារាដែលមានកេរ្តិ៍ឈ្មោះបោះសំលេងនៅក្នុងសិល្បៈ។

លោក រ៉ា វីរៈ បញ្ជាក់ថា លោកជាកូនអ្នកខេត្តកំពង់ឆ្នាំង ហើយក្នុងចំណោមគ្រួសាររបស់លោកគឺមានតែលោកតែប៉ុណ្ណោះ ដែលបានហក់ចូលក្នុងសិល្បៈ ហើយទទួលបានជោគជ័យ។ យ៉ាងណាក៏ដោយ លោកថាទម្រាំបោះជំហានមកដល់ពេលនេះ លោកក៏ត្រូវរែកពន់ការបរាជ័យ​រាប់មិនអស់ផងដែរ ជាពិសេសក្នុងពេលដែលលោកមុនបោះជំហានចូលប្រលង និងក្រោយប្រលងជាប់បានលេខ២ហើយ ក៏មិនសូវមានការគាំទ្រនោះ។

តារាសម្តែង លោក រ៉ា វីរៈ ធ្លាប់ឲ្យដឹងថា ក្រោយពេលដែល ប្រលងជាប់ លោកទទួលត្រឹមតែការងារ បង្ហាញម៉ូត និងស្ពតពានិជ្ជកម្ម សលោកនិយាយភ្លាមៗបន្ទាប់ពីបានប្រលងជាប់នាពេលនោះ លោកបានទទួលតែការងារដើរម៉ូដ និងថតស្ពតតិចតួប៉ុណ្ណោះ ប៉ុន្តែប្រហែលជិត២ឆ្នាំបន្ទាប់ លោកចាប់ផ្ដើមកន្ទ្រាក់បានការងារច្រើនឡើងលើផ្នែកសម្ដែង ដោយក្នុងរយៈពេលចុងក្រោយ គឺអាចនិយាយបានថាមិនមានពេលទទួលសម្ដែងអោយបានពេញលេញនោះផង។

លោកថាការសិល្បៈបានក្លាយជាឆ្នាំងបាយដ៏ធំរបស់ខ្លួន ខណៈដែលតម្លៃខ្លួនក៏បានស្ទុះឡើងខុសពីពេលមិនទាន់ល្បី។ ថ្បីដ្បិតថាមិនទាន់មានក្លាយខ្លួនជាតារាល្បីជួរមុខនៅឡើយ ប៉ុន្តែលោកនៅតែចាត់ទុកថានេះជាជោគជ័យរបស់ខ្លួន ដោយលោកប្រកាសថានឹងបន្តវាយលុកការសម្ដែងអោយកាន់តែខ្លាំងក្នុងឆ្នាំ២០១៨នេះ ដើម្បីអោយកេរ្តិ៍ឈ្មោះអ្នកខេត្តកំពង់ឆ្នាំងកាន់តែលោតខ្លាំងឡើង៕ ដោយ-គីម ស្រីរ័ត្ន

spot_img
×