Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជារំជួលចិត្តណាស់ ! ថមមី ប្រាប់ពីអាម្មរណ៍មួយនេះ បន្ទាប់ពី សួស វីហ្សា …..

ភ្នំពេញ ៖ កាលពីម្សិលមិញនេះ លោក ថមមី ស្វាមីតារាចម្រៀង សួស វីហ្សា បានបង្ហោះសារជាមួយអារម្មណ៍ត្រេកអរក្នុងចិត្តជាខ្លាំង ដោយបានបញ្ជាក់យ៉ាងខ្លីថា ប្រពន្ធខ្លួនជិតជាពីជំងឺកូវីដ១៩ហើយ ដែលធ្វើឲ្យអ្នកគាំទ្ររំភើបជំនួសជាខ្លាំង នៅពេលដឹងថា សួស វីហ្សា មិនមែនជាបញ្ហាអ្វីធំដុំនោះ។

ទោះយ៉ាងណា នៅថ្ងៃនេះ លោក ថមមី បានបង្ហោះសារហាក់មានការព្រួយបារម្ភ លាយឡំនឹងអារម្មណ៍អរភ័យ ដែលធ្វើឲ្យលោកចាប់ផ្តើមនឹកឃើញនូវរឿងមួយនេះ ដោយបានសរសេររៀបរាប់ពីទំហំនៃសេចក្តីស្រឡាញ់ចំពោះគ្រួសារ យ៉ាងដូច្នេះថា៖ «ក្នុងរយះពេលវេលានៃគ្រាលំបាកនេះ ខ្ញ៉ំដែលត្រូវជាប្តី ត្រូវជាឪពុករបស់កូន ត្រូវជាមេគ្រួសារម្នាក់នៅក្នុងរង្វង់គ្រួសារទើបដឹងថា ពេលវេលានៃការជួបជ៉ំគ្នាក្នុងគ្រួសារពិតជាសំខាន់ណាស់នៅក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ យើងមិនអាចមើលឃើញនឹងដឹងមុនទេថា តើនៅថ្ងៃស្អែកខានស្អែកឬតទៅមុខទៀត តើយើងនឹងប្រឈមមុខនឹងអ្វីខ្លះនោះទេ? ដូច្នេះសម្រាប់រូបខ្ញ៉ំពេលនេះពិតជាយល់ច្បាស់ណាស់នៃពាក្យថា (ក្តីសុខគ្រួសារ) គឺវាមិនសំដៅទៅលើមាសប្រាក់លុយកាក់ទ្រព្យសម្បិត្តនោះទេ តែវាសំដៅលើទៅពេលវេលានៃការជួបជុំគ្នាយ៉ាងមានភាពកក់ក្តៅនៃគ្រួសារទៅវិញទេ។ ដូច្នេះសូមបងប្អូនដែលមានគ្រួសារនៅក្បែរហើយសូមថែរក្សាគ្នាអោយបានល្អផង ព្រោះពេលវេលាមិនរង់ចាំយើងម្នាក់ៗនោះទេ។

សូមជូនពរឲ្យភរិយារបស់ខ្ញុំ និងជាម្តាយរបស់កូនស្រីខ្ញុំឆាប់ជាពីជំងឺកូវីដ១៩នេះឆាប់ៗផងចុះ បងប្អូនក៍ដូចគ្នាសូមជូនពរអោយបងប្អូនទាំងអស់គ្នាឆាប់ជាសះស្បើយ ហើយបានមកជួបជុំគ្រួសារវិញ ហើយបងប្អូនដែលបានបាត់បង់សមាជិកគ្រួសារខ្ញុំក៏សូមជូនពរហើយក៍ចូលរួមសោកស្តាយផងដែរ។

ដើម្បីឲ្យមនុស្សដែលយើងស្រឡាញ់ ដើម្បីគ្រួសារយើង សូមបងប្អូនត្រូវគោរពតាមគោលការណ៍ របស់រាជរដ្ឋាភិបាលអោយបានម៉ត់ចត់បំផុត គឺ ៣កុំ ៣ការពារ ដើម្បីលុបបំបាត់ជំងឺរាតល្បាតដ៏ចង្រៃមួយនេះផងចុះ»។

គួរបញ្ជាក់ថា មកទល់ពេលនេះ អ្នកនាង សួស វីហ្សា បានចាកចេញពីគ្រួសារ និងកូនស្រីតូចជាទីស្រឡាញ់ ទៅសម្រាក និងព្យាបាលជំងឺកូវីដ១៩ នៅសណ្ឋាគារ Great Duke មានរយៈពេល ៦ ថ្ងៃ ហើយ ចាប់តាំងពីថ្ងៃធ្វើតេស្តលើកទី៣ វិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×